រាជធានីភ្នំពេញ៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងប្រាប់មហាជនថា «ចូរកុំប្រើអបិយជំនឿបណ្តេញកូវីដ ១៩» ព្រោះវាមិនអាចជួយទប់ស្កាត់និងការឆ្លងនូវវីរុសកូវីដឡើយ ។
ថ្លែក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩ នៅវិមានសន្តិភាព សម្តេចតេជោ បានលើកឡើងថា សម្តេចបានទទួលព័ត៌មានពីអ្នកនាងធី សុវណ្ណថា ថាមានការហើរភ្លើង ដេញកូវីដ ។
សម្តេចមានប្រសាសន៍ថា «ថាដុតភ្លើងដើម្បីដេញកូវីដ ខែនេះខែប្រាំងឆេះផ្ទះអស់ហើយ ។ សូមកុំប្រើអបិយជំនឿ» ។ សម្តេចតេជោ បន្តថាសូម្បីករណីលក់ថ្នាំព្យាបាលកូវីដ ១៩ គឺមានការចាប់មនុស្សដែលផ្សព្វផ្សាយលក់ថ្នាំបែបនោះនៅប្រទេសមួយចំនួន ។
សូមបញ្ជាក់ថាប៉ុន្មានថ្ងៃចុងក្រោយនេះគឺមានការចែកចាយនូវវីដេអូមួយដែលមានប្រជាជន
ខ្ញុំសូមអំពាវនាវ ពលរដ្ឋកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់ ពាក់ម៉ាស់ ឬក្រម៉ាការពារនូវការឆ្លងពីគេមកយើង ឬពីយើងទៅគេ ជាដើម ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ