ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមហ៊ុន​រថយន្ត Ferrari បរិច្ចាគ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ដើម្បី​ទប់ស្កាត់​​កូ​វី​ដ-​១៩

4 ឆ្នាំ មុន

ឧស្សាហកម្ម​ផលិត​យានយន្ត ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​ដែរ ត្រូវ​បាន​ផ្អាក​ដំណើរការ ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​។ រោងចក្រ​ផលិត​រថយន្ត​នៅ​អា​មេ​រិ​ក​ជា​ច្រើន​បាន​ផ្អាក​ផលិតកម្ម ខណៈ​ផែនការ​លក់​នៅ​អឺរ៉ុប​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​។ រោងចក្រ​រថយន្ត Ferrari បាន​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​ទាំងស្រុង នៅ…

ឧស្សាហកម្ម​ផលិត​យានយន្ត ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​ដែរ ត្រូវ​បាន​ផ្អាក​ដំណើរការ ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​។ រោងចក្រ​ផលិត​រថយន្ត​នៅ​អា​មេ​រិ​ក​ជា​ច្រើន​បាន​ផ្អាក​ផលិតកម្ម ខណៈ​ផែនការ​លក់​នៅ​អឺរ៉ុប​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​។ រោងចក្រ​រថយន្ត Ferrari បាន​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​ទាំងស្រុង នៅ Maranello និង Modena រហូត​ដល់​ថ្ងៃ​ទី​២៧ ខែមីនា​យ៉ាង​ឆាប់​បំផុត​។

ខណៈ​ពេល​ដែល​ប្រទេស​អុី​តា​លី​មាន​ករណី​ឆ្លង​វីរុស​វីរុស ២១០០០​ករណី​រួច​ទៅ​ហើយ និង​មាន​មនុស្ស​​បាត់បង់ជីវិត​ជាង​១៤៤១​នាក់ ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន Ferrari ដើម្បី​បិទ​រោងចក្រ​នេះ​គឺ​មក​ពី​បញ្ហា​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​។ បើ​គ្មាន​គ្រឿងបន្លាស់​ទេ ក្រុមហ៊ុន​មិន​អាច​ផលិត​រថយន្ត​ស្ព័​រ​ដូច​ជា Ferrari Roma និង SF90 Stradale បាន​ទេ​។ ក្រុមហ៊ុន Ferrari ច្បាស់​ជា​បាត់បង់​ប្រាក់​ចំណូល​ក្នុង​កំឡុង​ពេល​បិទទ្វារ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​អុី​តា​លី​ប្តេជ្ញា​ជួយ​មនុស្ស​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ឡើង​។

គ្រួសារ Agnelli ដែល​ជា​ស្ថាបនិក​ដើម​នៃ​ក្រុមហ៊ុន Fiat និង​ជា​ម្ចាស់​ក្រុមហ៊ុន​រថយន្ត Ferrari បច្ចុប្បន្ន កំពុងធ្វើការ​ជាមួយ​នាយកដ្ឋាន​ការពារ​ជន​ស៊ី​វិល​អុី​តា​លី ដើម្បី​គាំទ្រ​សេវាកម្ម​សុខភាព​ជាតិ​អុី​តា​លី​។ ក្រុម​គ្រួសារ​នេះ បាន​ផ្តល់​អំណោយ​ចំនួន ១០​លាន​អឺ​រ៉ូ (​ប្រហែល ១០.៦ លាន​ដុល្លារ​) ដែល​នឹង​ឆ្ពោះទៅ​រក​ការ​ជួយ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សុខភាព​និង​សង្គម​ក្នុង​តំបន់​នៅ​ទីក្រុង Turin និង Piedmont​។

ក្រៅពី​ការ​បរិច្ចាគ​ហិរញ្ញវត្ថុ Fiat Chrysler Automobiles, Ferrari, និង CNH Industrial បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ខាងក្រៅ Ermenegildo Zegna និង Pesenti Group ដើម្បី​ទិញ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​សរុប​១៥០​គ្រឿង និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេង​ៗ​ទៀត​។

ក្នុង​ពេល​មាន​វិបត្តិ​វា​ពិតជា​ល្អ​ណាស់​ដែល​ឃើញ​ក្រុមហ៊ុន​ដូច​ជា​ក្រុមហ៊ុន​រថយន្ត Ferrari បោះ​ជំហាន​ទៅ​មុខ ដើម្បី​ជួយ​ប្រជាជន​ដែល​កំពុង​ខ្វះខាត​។ នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន Honda បាន​យល់ព្រម​បង់ប្រាក់​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ក្នុងអំឡុងពេល​បិទ​រោងចក្រ​៕ (យោង​តាម​ប្រភពពី carbuzz)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ