ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ម្នាក់​ទៀត​ហើយ ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បក្សពួក​ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ខ្មោច…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បក្សពួក​ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ខ្មោច ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ក្រោយ​ពី​ព្យាយាម​គេចខ្លួន​អស់​រយៈពេល​ជាង​១០​ម៉ោង​។

លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បង្ក្រាប​ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត​បាន​ម្នាក់​ដែល​មានឈ្មោះ​សៅ វ​ណ្ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន និង​ចម្លើយ​សារភាព​ថា ពេល​ធ្វើ​សកម្ម​មាន​បក្ស​ពីរ​នាក់ ហើយ​ម្នាក់​បាន​គេចខ្លួន ។ នេះ​បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ ។
ក្រោយមក​កម្លាំង​នគរបាល​ជំនាញ​ខណ្ឌ ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​បក្សពួក​បាន​ម្នាក់​កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៤ ខែមីនា នៅ​ចំណុច​ផ្ទះ​ខ្មោច ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ក្រោយ​ពី​ជន​នោះ​ព្យាយាម​គេចខ្លួន​អស់​រយៈ​ជាង​១០​ម៉ោង ។

លោក​អធិការ​បាន​បញ្ជាក់​ថា បក្សពួក​ជនសង្ស័យ​ដែល​លួច​ស្លាក​រថយន្ត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ច័ន្ទ មក​រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​៣ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ។

គួរ​រំលឹក​ថា ៖ កាលពី​ថ្ងៃ​ទី​២៤ ខែមីនា កម្លាំង​នគរបាល​ខណ្ឌដូនពេញ ចាប់ខ្លួន​ឃាត់ខ្លួន​ជន​សង្ស័យ​លួច​រថយន្ត​ម្នាក់​ឈ្មោះ​សៅ វ​ណ្ណា ខណៈ​ពេល​កំពុង​តែ​ដើរ​ដោយ​ដៃ​មាន​កាន់​កាបូប​ខ្មៅ នៅ​ចំណុច​កែង​ផ្លូវ​លេខ​១៧ និង​១៩ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

គួរ​រំលឹក​ទៀត​ថា ដោយ​មានការ​សង្ស័យ​កម្លាំង​យើង​ក៏​បាន​ធ្វើ​ឃាត់ខ្លួន និង​ឆែកឆេរ​ត្រួតពិនិត្យ ស្រាប់តែ​រក​ឃើញ​មាន​ស្លាក​លេខ​រថយន្ត​ចំនួន​១២​សន្លឹក ស្មើនឹង​៦​គូ និង​ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព​មួយ​ចំនួន​ទៀត​ហើយ កម្លាំង​យើង​បាន​ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​ទៀត​ផង​។

គួរ​រំលឹកទៀតថា បុរស​ម្នាក់​ដើរ​បណ្តើរ ដៃ​កាន់​កាបូប​ខ្មៅ សង្ស័យ​ឃាត់​ឆែកឆេរ ទើប​បែកធ្លាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ