ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖​ ​ត្រូវ​ធ្វើការ​ទប់ស្កាត់ព្យា​បាលអ្នក​ឆ្លង​ជំងឺកូវីដ១៩ កុំឱ្យស្លា.ប់ដូច​ប្រទេស​​មួយ​ចំនួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ​ដំណាក់កាលនេះ ត្រូវតែធ្វើយ៉ាង​ណា​ទប់ស្កាត់ជំងឺកូវីដ-១៩​ ដោយធ្វើការព្យាបាលអ្នកឆ្លងជំងឺកូវីដនេះ ​កុំស្លាប់មនុស្សដូច…

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ​ដំណាក់កាលនេះ ត្រូវតែធ្វើយ៉ាង​ណា​ទប់ស្កាត់ជំងឺកូវីដ-១៩​ ដោយធ្វើការព្យាបាលអ្នកឆ្លងជំងឺកូវីដនេះ ​កុំស្លាប់មនុស្សដូច ណ្តាប្រទេសមួយ​ចំនួនឱ្យ​សោះ ។

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ​២០២០ នៅវិមាន​សន្តិភាព សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងដំណាក់កាលនេះ យើងធ្វើការ​ទប់ស្កាត់ធ្វើយ៉ាងណា កុំឲ្យអ្នក​ឆ្លងជំងឺីកូវីដ-១៩ រីករាលដាលនិងទុកឲ្យស្លាប់ដូចជាប្រទេសបារាំង អាមេ​រិក អុីតាលី គឹត្រូវធ្វើ​យ៉ាងណា ធ្វើការព្យាបាលគាត់ឲ្យជា ។

ម្តេចតេជោបានបន្តថា ដំណាក់កាលនេះយើងត្រូវធ្វើការការពារឆ្លងពីខាងក្រៅប្រទេស ព្រោះថាជំងឺនេះ គ្មានការឆ្លងនៅក្នុងកន្លែងនោះទេ គឺសុទ្ធតែជំងឺនាំចូលទាំងអស់កើតលើពលរដ្ឋកម្ពុជា ។

សម្តេចបញ្ជាក់​ថា៖ «ពេលនេះយើងឆ្លង៩៣ករណី ប៉ុន្តែយើងបានជា៤ករណី ដំណាក់កាលនេះ គឺយើង​មានកិច្ច៣ ត្រូវធ្វើការពារខាងក្រៅត្រូវបន្ត ការពារាអ្នកឆ្លងហើយត្រូវការពារកុំឲ្យឆ្លងទៅអ្នកដទៃ និង​ត្រូវ​ព្យាបាលអ្នកដែលឆ្លងនោះ គឺត្រូវព្យាបាលឲ្យជា ធ្វើម៉េចកុំស្លាប់ដូចអាមេរិក អុីតាលី អេស្ប៉ាញ​បារាំងអីញ្ចឹង»៕ ​

អត្ថបទសរសេរ ដោយ