ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មិន​ជម្លៀស​និស្សិត​ខ្មែរ​នៅ​ក្រៅប្រទេស​ទាំងអស់​រួម​ទាំង​អា​មេ​រិក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ត​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា​នឹង​មិន​ជម្លៀស​និស្សិត​មក​ពី​គ្រប់​ប្រទេស ដើម្បី​ការពារ​នូវ​ការ​ឆ្លង និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ត​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា​នឹង​មិន​ជម្លៀស​និស្សិត​មក​ពី​គ្រប់​ប្រទេស ដើម្បី​ការពារ​នូវ​ការ​ឆ្លង និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ។

សម្តេច​តេ​ជោ បាន​ថ្លែង​បែប​នេះ បន្ទាប់​ពី​មាន​និស្សិត​ខ្មែរ​មួយ​ចំនួន​សិក្សា​នៅ​អា​មេ​រិ​ក​បម្រុង​នឹង​ចាក​ចេញពី​អា​មេ​រិ​កមក​កាន់​កម្ពុជា ដោយ​សម្តេច​បាន​ស្នើ​ថា សូម​និស្សិត​ទាំង​អស់នោះ កុំ​រត់​ចោល​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ហើយ «​ឲ្យ​ទ្រាំ​បន្តិច​ទៅ ជា​ជាង​នាំ​ជំងឺ​មក​គ្រួសារ​» ។

ថ្លែង​នៅ​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត មុន​ចេញ​ទៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា នេះ សម្តេច​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា និស្សិត​សិក្សា​នៅ​វៀតណាម នៅ​ថៃ នៅ​បារាំង ព្រមទាំង​អា​មេ​រិ​ក ជា​រួម​គឺ​គ្រប់​ប្រទេស​ទាំងអស់​នឹង​មិន​ត្រូវ​បាន​ជម្លៀស​មក​កាន់​កម្ពុជា​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ