ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេចតេជោ៖ កម្ពុជា​ដើរ​ខុស​ពី​វៀត​ណាម​​ អ្នក​ណា​កើត​កូ​វី​ដ​១៩​លើ​ដី​យើង យើង​ចេញ​លុយ​ព្យា​បាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ នៅ​ព្រឹក​ថ្ងៃ​ទី២៥ មីនា ​នេះ​ថា ​រាល់​ជនបរទេស​ដែល​រក​ឃើញ​កើត​មាន​ជំងឺ​កូ​វី​ដ-១៩នៅ​កម្ពុជា​នឹង​រ៉ាប់រង​ព្យាបាល​ទាំងអស់ គឺ​កម្ពុជា​យើង​ក្រ​…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ នៅ​ព្រឹក​ថ្ងៃ​ទី២៥ មីនា ​នេះ​ថា ​រាល់​ជនបរទេស​ដែល​រក​ឃើញ​កើត​មាន​ជំងឺ​កូ​វី​ដ-១៩នៅ​កម្ពុជា​នឹង​រ៉ាប់រង​ព្យាបាល​ទាំងអស់ គឺ​កម្ពុជា​យើង​ក្រ​ តែ​យើង​ចិត្តធំ អ្នក​ណា​កើត​ជំងឺ​លើ​ដី​យើង យើង​ចេញ​លុយ​ព្យាបាល ។

សម្តេច​តេ​ជោបាន​ប្រកាស​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត មុន​ចេញ​ទៅ​ព្យាបាលជំងឺ
កូ​វី​ដ​-១៩ នៅ​វិមាន​សន្តិភាព​ថា ស​ម្តេច​ហាក់​មាន​ច​ម្ង​ល់​ថា បារាំង​ដែល​រក​ឃើញ​មាន​កូ​វី​ដ​នៅ​ខេត្ត​ព្រះ​
សីហ​នុ​ គឺ​ចូល​កម្ពុជា​មុន​ពេល​កម្ពុជា​ដាក់​បម្រាម ដូច្នេះ​បញ្ហា​ចោទ​គឺ​នៅ​ត្រង់​ថា បើ​អឺរ៉ុប ទាំងមូល​បិទ ហើយ​បារាំង​ក៏​បិទ​ហើយ តើ​ពួក​គាត់​ទៅ​ប្រទេស​ដើម​វិញ​របៀប​ម៉េច ?

ដូច្នេះស​ម្ត​ច​តេ​ជោ ក៏​ប្រកាស​ថា «​ប៉ុន្តែ​ខ្ញុំ​សូម​ប្រកាស យើង​ក្រ តែ​យើង​ចិត្តធំ អ្នក​ណា​កើត​ជំងឺ​លើ​ដី​យើង យើង​ចេញ​លុយ​ព្យាបាល​។ នយោបាយ​នេះ​ខុស​ពី​វៀតណាម វៀតណាម កម្ពុជា​ប្រទេស​មួយ​ក្រ ជនជាតិ​បរទេស​ឈឺ​នៅ​កម្ពុជា ទទួល​ការ​ព្យ​បា​បាល​ពី​គ្រូពេទ្យកម្ពុជា​ដោយ​មិន​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ