ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​៦​នាក់​ជួប​គ្រោះ ពេល​តទុយោ​ទឹក​​នៅ​ការដ្ឋាន​ផ្ទុះ​យ៉ាង​កក្រើក

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ថា មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​៥​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួសស្រាល​-​ធ្ងន់​នៅ​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​យ៉ាង​កក្រើក ដោយ​របូត​មុខតំណរ​ទុយោ​ទឹក​នៅ​ការដ្ឋាន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ត្រង់​ចំណុច​កែង​បត់​ដែល​ត​ភ្ជាប់​ជាមួយ​វិ​ថី​កម្មករ (​ផ្លូវ​សេ​តេ​) ស្ថិត​ក្នុងភូមិ​២…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ថា មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​៥​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួសស្រាល​-​ធ្ងន់​នៅ​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​យ៉ាង​កក្រើក ដោយ​របូត​មុខតំណរ​ទុយោ​ទឹក​នៅ​ការដ្ឋាន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ត្រង់​ចំណុច​កែង​បត់​ដែល​ត​ភ្ជាប់​ជាមួយ​វិ​ថី​កម្មករ (​ផ្លូវ​សេ​តេ​) ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

ជន​រង​គ្រោះ​នៅ​ក្នុង​ឧបទ្ទវហេតុ​ខាងលើ​១-​ឈ្មោះ សៀង ខា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​កំបោរ ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប (​បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិក​) ។ ២-​ឈ្មោះ សៀម ប៉ាក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ( រង​របួសធ្ងន់​)​។ ៣-​ឈ្មោះ ប៉ុ​ម លី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តំណាក់​កន្ទួត ឃុំ​តំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត​( របួសធ្ងន់​)​។ ៤-​ឈ្មោះ លី ជិន​ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គារ ភូមិ​ក្តឿង​រាយ ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង ( របួសធ្ងន់ )​។ ៥-​ឈ្មោះ ត្រឹង ប៊ុ​ង ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំបោរ ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប (​របួសស្រាល​) និង​៦-​ឈ្មោះ សំ សិ​ទ្ធី​រាជ ភេទ​ប្រុស អាយុ​២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​,​ខេត្ត​ព្រះ​សីហ​នុ (​របួសស្រាល​) ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ក្រុម​កម្មករ​ជីកដី ដើម្បី​ត​ទុយោ​ទឹក បន្ទាប់​ពី​ពួក​គេ​ត​រួច ក៏​បាន​បើក​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក (​វ៉ា​ន​) ដើម្បី​សាកល្បង​បង្ហូរទឹក​ ស្រាប់តែ​ផ្ទុះ​ដាច់​មុខដំណរ បង្ក​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត​ម្នាក់ និង​រង​របួសស្រាល​-​ធ្ងន់​ចំនួន​៥​នាក់​ផ្សេង​ទៀត ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​អ្នកធ្វើការ​នៅ​ទីនោះ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា គ្រោះថ្នាក់​នេះ កើតឡើង ក្រោយ​ពី​បាន​ត​មុខតំណរ​ទុយោ​ទឹក ដែល​មានមុខ​កាត់​0,៣​ម៉ែត្រ រួច​ក្រុម​កម្មករ​ក៏​ចាប់ផ្តើម​បើកទឹក​សាក​ល្បង ដើម្បី​ឲ្យ​អតិថិជន​ប្រើប្រាស់ ក៏​ផ្ទុះ​មាន​កម្លាំង​ខ្លាំង​ជាង​ផ្ទុះ​គ្រាប់​ទៅ​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ក្រុម​កម្មករ​ដែល​កំពុង​ត​ទុយោ​ទឹក​រង​របួស​ដេក​ពេញ​ផ្លូវ​តែ​ម្តង​។

បើ​តាម​មេការ​ធ្វើ​ផ្លួ​វ​បាន​និយាយ​ថា មក​ពី​ក្រុម​កម្មករ​ត​បណ្តាញទឹក​មិន​មាន​ជំនាញ មុខតំណរ​នេះ​ទៀត​សោត​យក​តំណរ​ជ័រ​ត​បិទមុខ​ទុយោ​ទឹក​ដែក ធ្វើ​ម្តេច​នឹង​ជាប់​កើត នេះ​ជា​សោកនាដកម្ម​មិន​គួរ​ឲ្យ​កើត​មាន​ឡើង​សោះ​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយឡែក សព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​​ទៅ​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ