ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​បន្ទប់​ជាង​៣​ពាន់​កន្លែង​ត្រៀម​ដាក់​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ប្រមុខ​ដឹកនាំ​ប្រទេស​បាន​ប្រកា​សថាបាន​ត្រៀម​បន្ទប់​ជាង​៣​ពាន់ នៅ​ទូ​ទាំង​រាជធានី និង​ខេត្ត ដើម្បី​ដាក់​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ប្រមុខ​ដឹកនាំ​ប្រទេស​បាន​ប្រកា​សថាបាន​ត្រៀម​បន្ទប់​ជាង​៣​ពាន់ នៅ​ទូ​ទាំង​រាជធានី និង​ខេត្ត ដើម្បី​ដាក់​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា​នេះ​យ៉ាង​ដូច្នេះ​ថា នៅ​ទូ​ទាំង​ប្រទេស​មាន​គ្រូពេទ្យ​ជាង​២​ម៉ឺន​នាក់ ហើយ​ហេតុ​អ្វី​បានជា​មិន​ប្រើប្រាស់​គ្រូពេទ្យ​ទាំងនោះ ដើម្បី​ជូ​យ​ព្យាបាល​ជំងឺ​ផ្សេង​ៗ​។

សម្តេច​បាន​បញ្ជាក់​ថា ៖«​ហេតុ​អ្វី​បានជា​ជ្រើសរើស​គ្រូពេទ្យ​ស្ម័គ្រ​ចិន បើ​គ្រូពេទ្យ​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់​មិន​ប្រើប្រាស់? ខ្ញុំ​សុំ​និយាយ​ថា យើង​មិនមែន​តែ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។ ប្រទេស​យើង​មាន​អ្នកជំងឺ​ច្រើន​ប្រភេទ ដែល​សម្រាក​នៅ​មន្ទី​ពេទ្យ​នៅ​គ្រប់កន្លែង​នៅ​ទូ​ទាំង​ប្រទេស​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​គ្រូពេទ្យ​ជាង​២​ម៉ឺន​នាក់​នេះ មាន​ជាង​២​ពាន់​នាក់ ជា​អ្នក​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ដែល​បច្ចុប្បន្ន​នេះ ធ្វើការ​មិន​តែ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ គឺ​ត្រូវធ្វើ​ជាមួយ ជំងឺ​ផ្សេង​ទៀត​ដូច​ជា ដូច​ជា ជំងឺ​គ្រុន​ផ្តាស​សាយ​បក្សី និង​ជំងឺ​ប្រភេទ​នេះ​ប្រភេទ​នោះ​ទៀត ។ បូក​បន្ថែម​ពីលើ​គ្រូពេទ្យ​ទាំងនេះ យើង​ក៏​បាន​ស្នើ​ទៅ​កាន់​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ​រៀបចំ​គ្រូពេទ្យ និង​ទីកន្លែង​សម្រាប់​ព្យាបាល​ផង​ដែរ ។

សម្តេច​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ​បញ្ហា​ដែល​ជ្រើសរើស​ក្មួយ​ៗ​មកនេះ ដើម្បី​សំដៅ​ដោះស្រាយ​បញ្ហា​ត្រៀម​ទុក និង​អាច​ចាប់ផ្តើម​ដំណើរ​ពី​ពេល​អា​ឡូ​វ​ផង ។ យើង​ឃើញ​ថា គ្រាន់តែ​បន្ទប់​ត្រៀម​បំរុង​បាន​កើនឡើង​ដល់​៣​ពាន់​បន្ទាប់​នៅ​ទូ​ទាំង​ប្រទេស ។ ពេល​មាន​បទបញ្ជា​យើង​មាន​បន្ទប់​ទាំង​សណ្ឋាគារ សាលារៀន ដែល​យក​ភាគច្រើន​នោះ​អ​ន្ទេ​រវាស​ដ្ឋា​ន​សិ​ស្សិត ដែល​ធ្វើ​ថ្មី​ៗ ដែល​មាន​ភ្លើង ទឹក ស្រាប់​» ។ សម្តេច​ក៏​បាន​សង្កត់​ធ្វើ​បើ​បូក​សរុប​បន្ទប់ សម្រាប់​ដាក់​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​រាជធានី​ភ្នំពេញ គឺ​ជាង​៣​ពាន់​បន្ទប់ ។

ដោយឡែក​នៅ​ភ្នំពេញ មាន​អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់ មន្ទីរពេទ្យ​រ៉ុ​ស្ស៊ី មណ្ឌល​សុខភាព​ចាក់​អង្រែ និង​មន្ទី​ពេទ្យ​ព្រះ​កេតុមាលា ។ សម្តេច​តេ​ជោ ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​ម្ចាស់​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់​មិន​ត្រូវ​បាន​យក​ថវិកា​ពី​រដ្ឋ​នោះ​ទេ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​កើនឡើង​នូវ​ជំងឺ​ក្នុង​ប្រទេស​យើង ។ សម្តេច តេ​ជោ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រាយការណ៍​ពី​សំភារៈ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ត្រៀម​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​សត្រូវ​គ្មាន​រូប​កាយ​ជា​ប្រចាំ ។ សូម​ជម្រាប​ថា​បេក្ខភាព​ជា​គ្រូពេទ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ប្រមាណ ៤៥២​នាក់ ក្នុង​នោះ​វេជ្ជបណ្ឌិត​១២០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ