ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​រថយន្ត ពេល​នេះ​អស់លក្ខណ៍​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​លួច​រថយន្ត​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន កាលពី​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​លួច​រថយន្ត​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន កាលពី​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​រថយន្ត ស្ថិត​នៅ​ចំណុច​របង​ឌ្រី​ម​លេ​ន៍ ផ្លូវ​សួន​ថ្មី ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ នេ​ត រចនា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទីលំនៅ​ផ្ទះ​លេខ​១២៦ ផ្លូវ​៤៣០ សង្កាត់​ផ្សា​ដើម​ថ្កូវ ខណ្ឌចំការមន ។ ចំណែក​រថយន្ត​១​គ្រឿង​ដែល​ជនសង្ស័យ​លួច​បាន​ម៉ាក HYUNDAI GRAND STAREX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1AW -8950 ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ GUAN TAO ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ ទីលំនៅ​ផ្ទះ​លេខ​០៧ ផ្លូវ​៣៩ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ​។

បើ​តាម​លោក​អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​រថយន្ត ស្ថិត​នៅ​ចំណុច​របង​ឌ្រី​ម​លេ​ន៍ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ក្រោយមក​សមត្ថ​កិច្ច​ជំនាញ​នគរបាល​ខណ្ឌដូនពេញ ក៏​កំណត់​បាន​មុខសញ្ញា និង​ទីតាំង​ប្រព្រឹត្ត​សកម្មភាព រួច​មក​សមត្ថកិច្ច​ក៏​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា ហើយ​ក៏​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ធ្វើ​សកម្ម​​ភាព​លួច​រថយន្ត​នោះ​បាន ស្ថិត​នៅ​ផ្លូវ​សួន​ថ្មី ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បាន​កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ កាលពី​ម៉ោង​៩​ម៉​១០​នាទី​យប់​។

លោក​អធិការ​បន្ត​ថា ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ឈាន​ដល់​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប គឺ​ករណី​លួច​រថយន្ត​១​គ្រឿង ម៉ាក HYUNDAI GRAND STAREX ក្រោយ​រថយន្ត​នោះ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ