សម្តេច​តេ​ជោ​៖​ សូម​​​ចូលរួមទាំងអស់​​​គ្នា​អប់រំ​ផ្សព្វផ្សាយ​ទប់ស្កាត់​​ជំងឺ​កូ​វី​ដ​-១៩


រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា​ កម្ពុជា​ចូលរួមនិង​ផ្សព្វផ្សាយ​អំពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃជំងឺ​កូ​វី​ឌ​-១៩នៅ​ក្នុង​ប្រទេស​។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា «​សូម​អរគុណ​មន្ត្រី​រដ្ឋាភិបាល តំ​ណា​រាស្ត្រ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ចុះ​ធ្វើ​សកម្មភាព​អប់រំ​ផ្សេ​ព្វ​ផ្សាយ​អំពី​មេរោគ​ឆ្លង​កូ​រ៉ូ​ណា និង​វិធានការ​ទប់ស្កាត់​នៃ​ជំងឺ​នេះ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​បង្ការ​កុំអោយ​រីក​រាលដាល​តទៅ​ទៀត​។

ចំពោះករណី​សង្ស័យ​មាន​ជំងឺ​កូ​វី​ដ-១៩ ទី​១-បុគ្គល​ដែល​មាន​រោគ​សញ្ញា​យ៉ាងតិច​មួយ​ក្នុង​ចំណោម​សញ្ញា​ដូច​តទៅ​ គ្រុនក្ដៅ​យ៉ាងតិច​៣៨​អង្សា​រ ក្អក​ហៀរ​សំបោរ ឈឺបំពង់ក ហត់​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី ឬ​ស្នាក់​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ក្រៅពី​ប្រទេស​កម្ពុជា ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ
​កូ​វី​ដ-​១៩ (​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ក្នុង​កំឡុង​ពេល​១៤​ថ្ងៃ​) មុន​ចេញ​រោគ​សញ្ញា ។

ទី​២-អ្នកជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​គ្រុនក្ដៅ​ និង​មុខសញ្ញា​រលាក​ផ្លូវដង្ហើម​យ៉ាងតិច​មួយ ដូច​ជា ក្អក ហត់ ពិបាក​ដកដង្ហើម​) ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់ និង​តម្រូវ​ឱ្យសម្រាក​ពេទ្យ ។ សូម​ជម្រាប​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ​មីនា ​​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ចំនួន​៩៣​នាក់​ ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ