ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​អវិជ្ជា​ច្រើន​ប្រកាន់​ជំនឿ​ឆ្វេង

4 ឆ្នាំ មុន

បុគ្គល​អវិជ្ជា​ច្រើន​ប្រកាន់​ជឿ​លើ​មន្តអាគម​ដូច​ជា ស្រោច​ទឹក ចងខ្សែ បន់ស្រន់ ស្រោច​ទឹក​រំដោះគ្រោះ ស្តោះព្រួស​អ្នកជំងឺ បួងសួង​សុំ​នេះ​សុំ​នោះ​ជាដើម​សុទ្ធតែ​ស្ថិត​ក្នុង​ចំពូក​បុគ្គល​អវិជ្ជា ប្រកាន់​ជំនឿ​ឆ្វេង ។ តាម​ពិត​ទៅ​អវិជ្ជា​នេះ​មិនមែន​កើត​មាន​តែ​លើ​គ្រហស្ថ​អ្នកគ្រប់គ្រង​ផ្ទះសម្បែង​ទេ…

បុគ្គល​អវិជ្ជា​ច្រើន​ប្រកាន់​ជឿ​លើ​មន្តអាគម​ដូច​ជា ស្រោច​ទឹក ចងខ្សែ បន់ស្រន់ ស្រោច​ទឹក​រំដោះគ្រោះ ស្តោះព្រួស​អ្នកជំងឺ បួងសួង​សុំ​នេះ​សុំ​នោះ​ជាដើម​សុទ្ធតែ​ស្ថិត​ក្នុង​ចំពូក​បុគ្គល​អវិជ្ជា ប្រកាន់​ជំនឿ​ឆ្វេង ។

តាម​ពិត​ទៅ​អវិជ្ជា​នេះ​មិនមែន​កើត​មាន​តែ​លើ​គ្រហស្ថ​អ្នកគ្រប់គ្រង​ផ្ទះសម្បែង​ទេ សូ​ម្បី​តែ​អ្នកបួស​មួយ​ចំនួន​ដែល​រស់នៅ​អាស្រ័យ​នឹង​ព្រះពុទ្ធ​សាសនា​ផ្ទាល់​ក៏​រៀន​តិរច្ឆាន​វិជ្ជា​ទាំងនេះ​ដើម្បី​លាភសក្ការៈ​ដែរ ។

ប្រសិនបើ​បុគ្គល​បាន​អាស្រ័យ​នឹង​ធម៌​របស់​ព្រះ​មាន​ព្រះ​ភាគច្រើន អវិជ្ជា​ក៏​មិនសូវ​គ្រប​សង្កត់​ខ្លាំង តែ​ប្រសិន​បើ​មិន​បាន​យក​ធម៌​របស់​ព្រះ​មាន​ព្រះ​ភាគ​ជាទី​តាំង​ទេ អវិជ្ជា​ក៏​គ្រប​សង្កត់​ខ្លាំង​តាម​លំដាប់ រហូត​ធ្វើ​ឲ្យ​អ្នក​នោះ​​ជឿ​ក្នុង​រឿង​មង្គល​ភ្ញាក់ផ្អើល​ផ្សេង​ៗ មានការ​បន់ស្រន់ ស្រោច​ទឹក ជម្រះ​គ្រោះ​ចង្រៃ​ជាដើម ដែល​ជា​ជំនឿ​ឆ្វេង គឺ​ផ្ទុយ​គ្នា​ស្រឡះ​អំពី​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ