ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់​បរិច្ចាគ​ប្រាក់​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង COVID-19

4 ឆ្នាំ មុន

លោក Pep Guardiola កីឡាករ Cristiano Ronaldo និង​កីឡាករ Lionel Messi បាន​នាំ​គ្នា​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន…

លោក Pep Guardiola កីឡាករ Cristiano Ronaldo និង​កីឡាករ Lionel Messi បាន​នាំ​គ្នា​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន ដើម្បី​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 ដែល​កំពុង​បន្ត​រីក​រាលដាល​ក្នុង​ទូ​ទាំង​ពិភពលោក ជា​ពិសេស​ទ្វីបអឺរ៉ុប ។

អ្នកចាត់ការ​ទូទៅ​ក្លិប Manchester City លោក Pep Guardiola បាន​សម្រេច​បរិច្ចាគ​ប្រាក់​ចំនួន​១​លាន​អឺ​រ៉ូ ជួយ​ដល់​យុទ្ធនាការ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​ទីក្រុង Barcelona និង​មូលនិធិ Angel Soler Daniel ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ការ​ទប់ទល់​នៃ​វីរុស COVID-19 ។

ចំណែកឯ​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo របស់​ក្រុម​សេះបង្កង់ Juventus រួម​នឹង​ភ្នាក់ងារ​របស់​ខ្លួន​លោក Jorge Mendes ក៏​បាន​បរិច្ចាគ​ទឹកប្រាក់​១​លាន​អឺ​រ៉ូ ក្នុង​ការ​រួមចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​។

ដោយឡែក​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi របស់​ក្រុម Barcelona ក៏​បាន​បរិច្ចាគ​ប្រាក់​ចំនួន ១​លាន​អឺ​រ៉ូ​ផង​ដែរ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Barcelona និង​មួយ​ចំណែក​ទៀត​ជួយ​ដល់​មន្ទីរពេទ្យ​នៅ​ស្រុក​កំណើត​របស់​ខ្លួន Rosario ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន ។

ថវិកា​ទាំងនេះ នឹង​ត្រូវ​ប្រើ​ដើម្បី​ជួយ​ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្ភារៈ​ការពារ​សម្រាប់​បុគ្គលិក​ពេទ្យ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ