ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើទាលជានិមិត្តរូប​ឈ្មោះ​ភូមិ​ឈើទាល​​ត្រូវបាន​​កា.ប់​រំលំ ដើម្បី​ពង្រីក​​ផ្លូវ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ឈើទាល​ដ៏​ធំ​មួយ​ដើមដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ និង​មានអង្កត់ផ្ចិត​ប្រហែល​២​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ បាន​ត្រូវ​គេកាប់​រំលំ​ដើម្បី​ពង្រីក​​ផ្លូវជាតិ​លេខ​៥ កាលពី​ថ្ងៃ​២១ ខែមីនា…

ខេត្តពោធិ៍សាត់ ៖ ឈើទាល​ដ៏​ធំ​មួយ​ដើមដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ និង​មានអង្កត់ផ្ចិត​ប្រហែល​២​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ បាន​ត្រូវ​គេកាប់​រំលំ​ដើម្បី​ពង្រីក​​ផ្លូវជាតិ​លេខ​៥ កាលពី​ថ្ងៃ​២១ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​ព្រឹក ។

ឈើទាល​មួយ​ដើម​នេះ ជា​និមិត្តរូប​របស់​ឈ្មោះ​ភូមិ​ឈើទាល​ខ្ពស់​សព្វថ្ងៃ ដែល​ត្រូវ​បាន​អ្នកស្រុក​មានជំនឿ​និង​គោរព​បូជា​ថា​ជាដើម​ឈើ​ផ្តល់​សេចក្តីសុខ សុវត្ថិភាព​ដល់​អ្នក​ភូមិ​នៅ​ទីនោះ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផង​ដែរ ។

ប្រជាជន​ដែល​ធ្លាប់​ឃើញ​និង​ស្គាល់​ដើមឈើ​ទាល​នេះ បាន​សម្តែង​អារម្មណ៍​សោកស្តាយ​ជា​ពន់ពេក ព្រោះ​ពួក​គាត់​ធ្លាប់​ឃើញ​ធ្លាប់​ឮ​(​ឈើទាល​ខ្ពស់​ៗ) ​តាំង​តែ​កើត​ពី​ពោះ​ម៉ែ​មក ប៉ុន្តែ​ចាប់ ពី​ថ្ងៃនេះ​តទៅ​នឹង​បាត់​រូបរាង​ជា​រៀង​រហូត​ហើយ បន្សល់​ទុក​តែ​ឈ្មោះ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​កាប់​ដើមឈើ​ទាល​មួយ​ដើម​នេះ​ទៅ អ្នកខ្លះ​បាន​បញ្ចេញមតិ​ក្នុង​បណ្ដាញ​សង្គម​ថា គួរតែ​រិះរក​មធ្យោបាយ​ណាមួយ​ដើម្បី​រក្សា​ទុក​ឲ្យ​នៅ​គង់វង្ស​ជា​រៀង​រហូត ដើម្បី​ជា​និមិត្តរូប​របស់​ឈ្មោះ​ភូមិ​ឈើទាល​ខ្ពស់ និង​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ដឹងផង​ដែរ ។ នៅ​ប្រទេស​គេ បើ​ធ្វើ​ផ្លូវ​ប៉ះ​ដើមឈើ​ធំ​បែប​នេះ គេ​មិន​កាប់​ចោល​ទេ​សុខចិត្ត​ធ្វើ​ផ្លូវ​វាង ព្រោះ​ដើមឈើ​នេះ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ។

អ្នកខ្លះ​ថា ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​មក​ដល់​ដើមឈើទាល​មួយ​ដើម​នេះ ដឹង​ថា​ដល់​ទឹកដី​ស្រុក​ក្រគរ​ហើយ តែ​ពី​ថ្ងៃនេះ​ទៅ​លែង​បានឃើញ​ទៀតហើយ គាត់​មាន​អារម្មណ៍​សោកស្ដាយ​ខ្លាំង​ណាស់ តែ​គាត់​ចង​ចាំ​ជា​និច្ច មិន​បន្ទោស​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​នោះ​ទេ ។ អ្នកខ្លះ​ថា បាត់​ទីកន្លែង​ធ្លាប់​ហក់​ទឹក​លេង​ក្បែរ​នោះ កន្លែង​គោរព​អ្នកតា កន្លែង​ជ្រក​ម្លប់ ជ្រក​ភ្លៀង ឃ្វាលគោ​ឃ្វាលក្របី និង​អនុស្សាវរីយ៍​កាល​វ័យ​កុមារ​ជា​ច្រើន​រាប់​មិន​អស់​ទៀត ។

ជាមួយ​គ្នា​នេះ ក៏​មាន​អ្នកខ្លះ​និយាយ​ថា ត្រូវ​តែ​កាប់​ព្រោះ​តម្រូវការ​អភិវឌ្ឍន៍​ប្រទេស បើ​ទុក​ប្រាកដជា​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាក់​ជា​មិន​ខាន ។ សូមកុំ​មើល​តែ​ឈើ​មួយ​ដើម ត្រូវ​មើល​ព្រៃ​ទាំងមូល​ទើប​ល្អ ៕

អត្ថបទសរសេរ ដោយ