ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IOC សម្រេច​​ពន្យារពេល​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​កជា​ផ្លូវការហើយ​

4 ឆ្នាំ មុន

ទីបំផុត គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​សម្រេច​ជា​ផ្លូវការ​ពន្យារពេល​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក្រោម​ហេតុផល​ដើម្បី​បញ្ជៀ​សការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី…

ទីបំផុត គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​សម្រេច​ជា​ផ្លូវការ​ពន្យារពេល​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក្រោម​ហេតុផល​ដើម្បី​បញ្ជៀ​សការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី IOC ។

ព្រឹត្តិការណ៍​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ឥឡូវនេះ​ត្រូវ​នឹង​លើក​ទៅ​ប្រព្រឹត្ត​នៅ​រដូវក្តៅ​ឆ្នាំ ២០២១ ខាង​មុខ ។

លោក Shinzo Abe នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​បាន​ស្នើ​សុំ​ពន្យារពេល​មួយ​ឆ្នាំ ហើយ​លោក Thomas Bach ប្រធាន IOC បាន​ឆ្លើយ​តប ដោយ​ការ​យល់​ស្រប ១០០%» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ បើ​ទោះបីជា​មានការ​ពន្យារ​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២១ យ៉ាងណា​ក្តី ប៉ុន្តែ IOC បាន​សម្រេច​ថា​ព្រឹត្តិការណ៍​នេះ នឹង​នៅ​តែ​ត្រូវ​បាន​ហៅ​ថា​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដដែល​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ របស់​អ្នក​រៀបចំ​នៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ និង​IOC បាន​និយាយ​ថា «​ការ​រីក​រាលដាល​ដែល​មិន​ធ្លាប់​មាន និង​មិន​អាច​ទាយ​ទុកជា​មុន​បានឃើញ​ថា ស្ថានភាព​នៅ​ទូ​ទាំង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន កាន់តែ​យ៉ាប់យ៉ឺន​»​។

គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា​នេះ មាន​ករណី​ឆ្លង​ដោយសារ​វីរុស COVID-19 បាន​កើនឡើង​ជាង ៤២២,០០០​ករណី និង​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ១៨,៨៨៤​នាក់​នៅ​ទូ​ទាំង​ពិភពលោក ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ