បង្ហាញ​ទឹកចិត្ត​គ្រា​លំបាក អ្នក​នាង​ទៀង មុំ​សុធា​វី និង​ស្វាមី​បរិច្ចាគ​៥០០០​ដុល្លារ


រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​ដំណាក់កាល​មួយ ដែល​កម្ពុជា​កំពុង​តែ​ពើត​ប្រទះ​មេរោគ កូ​វី​ដ​១៩ បង្ក​ការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​គ្រប់​ផ្នែក​ដែល​ជា​ខ្មែរ​ជួយ​បាន​ផុស​នូវ​ភាព​សាមគ្គី​។ មិន​ថា តែ​អ្នក​ក្នុង និង​ក្រៅ​សិល្បៈ ម្នាក់​ៗ​បាន​ចូលរួម​បង្ហាញ​ទឹកចិត្ត ហើយ​ជួយ​ដល់​ក្រសួងសុខាភិបាល ពង្រឹង​ការងារ​យកឈ្នះ​កូ​វី​ដ​ដ៏​សាហាវ​នេះ​ឱ្យ​បាន ដើម្បី​ឱ្យ​អ្វី​ៗ​វិល​វិញ​ដូច​ដើម​។

បើ​និយាយ​ពី​ឈ្មោះ អ្នក​នាង ទៀង មុំ​សុធា​វី អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បាន​ស្គាល់​រួច​មក​ហើយ អំពី​ទេព​កោសល្យ​នៃ​ការ​ច្រៀង​របស់​គាត់ គឺ​ពិតជា​មាន​ទឹកដម ច្រៀង​បាន​ពីរោះ និង​មាន​មនោសញ្ចេតនា​ល្អ រីឯ​រូប​សម្រស់​វិញ ក៏​មិនធម្មតា នាង​ពិតជា​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង ទើប​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​អ្នក​នាង​កាន់តែ​មាន​ល្បីល្បាញ​។

ក្រោយ​ពេល​មានការ​អំពាវនាវ​ពី​រដ្ឋាភិបាល​ជួយ​គ្នា​ទប់ទល់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ មក​យើង​ឃើញ​ថា មានការ​ចែករំលែក​សកម្មភាព​មនុស្សធម៌ យ៉ាង​ផុសផុល​ក្រៃ​លែង​។ មិន​ថា អ្នកជំនួញ​ល្បី​ៗ ឬ​ឧកញ៉ា ឯកឧត្តម សូ​ម្បី​តែ​សិល្បករ ក៏​បាន​បង្ហាញ​ការ​ខ្នះខ្នែង ទៅ​តាម​ទឹកចិត្ត​ជ្រះថ្លា​រៀងខ្លួន​ហូរហែរ​។ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ជា​បន្ត​ទៀត តារាចម្រៀង​បែប​ស្រគត់​ស្រគំ​សំឡេង​ពីរោះ​រណ្តំ ទៀង មុំ​សុធា​វី និង​ស្វាមី បាន​មូលចិត្ត​គ្នា បរិច្ចាគ​ជា​ទឹកប្រាក់​រហូត​៥​ពាន់​ដុល្លារ ដើម្បី​ជូន​ដល់​ផ្នែក​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​សង្គម​ដ៏​កំណាច​នេះ​។

តាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ផ្ទាល់ របស់​លោក ហេង ឡុ​ង បាន​សរសេរ​ថា «​តារាចម្រៀង​ដែល​បាន​បរិច្ចាគ​ទឹកប្រាក់​ច្រើន​ជាងគេ​សម្រាប់ «​មូលនិធិ​សិល្បករ​កូ​វី​ដ​១៩» គឺ​តារាចំរៀង​មនោ​ស​ញ្ជេ​ត​នា​អ្នក​នាង ទៀង​មុំ សុធា​វី និង​ស្វាមី​លោក ជួន សុ​កាន់​ណា​រឹទ្ធ បាន​បរិច្ចាគ​ទឹកប្រាក់ $5000 (​ប្រាំ​ពាន់​ដុល្លារ ) ចូលរួម​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ COVID-19 តប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អរគុណ​បងប្អូន​ដែល​បាន​គាំទ្រ​សកម្មភាព​មនុស្សធម៌​ប្រឆាំង​ជំងឺ COVID-19​ទាំងអស់​គ្នា​»​។

គួរ​រំលឹក​ថា តារាចម្រៀង​អ្នក​នាង ទៀង មុំ​សុធា​វី ទើបតែ​ចូល​រោងការ​បាន​ប៉ុន្មាន​ខែ​មុន​នេះ ជា​មួ​ស្វាមី​ជា​អ្នកជំនួញ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​។ អ្នក​នាង​ពិត ជា​មានសំណាង ដោយសារ​ពេល​រៀប​ការ​ឃើញ​មាន អ្នក​មុខ អ្នក​មាត់ និង​អ្នកជំនួញ​ល្បី​ចូលរួម​ជូនពរ​ជ័យ​។ បើ​ទោះជា​វិ​ថី​ជីវិត ជួប​ដល់ត្រើយ សុខ​សុភមង្គល ក៏​អ្នក​នាង​នៅ​តែ​ប្រឡូក​បំពេញការងារ ជាតា​រា​សិល្បៈ​ដូច​ពី​មុន​ដដែល ។

មូលហេតុ​នេះ ជា​អាជីព​តស៊ូ តាំងពី​ដំបូង​រហូត​ល្បីឈ្មោះ ស្គាល់​គ្រប់​ស្ថាន​ការ​ពេល​ចេញ បំពេញ​ការងារ​។ ជា​ញឹកញយ អ្នកចម្រៀង​លំដាប់​ជាតិ​រូប​នេះ បាន​ចំណាយពេល​ថត​ផលិត បទ​ចម្រៀង លក្ខណៈ​ប្រពៃណី​ភ្លេង​ការ​យ៉ាង​ពីរោះ ដាក់​ផ្សាយ​លើ​បណ្តាញ​សង្គម​យូ​ធូប​។ ទាំងនេះ​ជា​ការ​តប​ភាព​ឱ្យ​តម្លៃ​ស្រឡាញ់​ចូល​ចិត្ត របស់​ហ្វេ​ន​ៗ ក្នុង​និង​ក្រៅប្រទេស ចូល​ចិត្ត​សំនៀង​របស់​នាង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ