ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​រោងចក្រ ៖ ស្នើ​អ្នកបញ្ជា​ទិញ​ទិញ​ទំនិញ​ពី​កម្ពុជា ដើម្បី​រស់​ទាំងអស់​គ្នា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ស្នើ​ដល់​អ្នកមាន​ជាតិ​ទិញ​ទំនិញ​ពី​កម្ពុជា​បន្ត​ទិញ​ទំនិញ​ពី​កម្ពុជា ដើម្បី​រស់​ទាំងអស់​គ្នា ។ យោង​តាម​សេចក្តី​អំពាវនាវ​របស់​សមាគម​រោងចក្រ​នៅ​កម្ពុជា​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៤ មីនា​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ស្នើ​ដល់​អ្នកមាន​ជាតិ​ទិញ​ទំនិញ​ពី​កម្ពុជា​បន្ត​ទិញ​ទំនិញ​ពី​កម្ពុជា ដើម្បី​រស់​ទាំងអស់​គ្នា ។ យោង​តាម​សេចក្តី​អំពាវនាវ​របស់​សមាគម​រោងចក្រ​នៅ​កម្ពុជា​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៤ មីនា​នេះ​ថា ការ​ឆ្លង​រីក​រា​ដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩ នា​ពេល​បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​ជីវិត​រស់នៅ​អាជីវកម្ម​របស់​យើង ។

ដើម្បី​ជម្នះ​ស្ថានភាព​ដ៏​លំបាក​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សូម​អំពាវនាវ​អ្វី​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អស់ ដើម្បី​យើង​ទាំងអស់​គ្នា​អាច​បន្ត​រកបាន ។ ប្រភព​បន្ត​ថា ចំពោះ​អ្នកបញ្ជា​ទិញ​ទំនិញ​ទាំងអស់​សូមកុំ​បោះបង់ សូម​ជំរុញ​អ្នកបញ្ជា​ទិញ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ចសន្យា ដែល​បាន​ចុះ​រួច​ហើយដោយ​ទទួលយក​ដឹក​ទំនិញ​ដែល​បាន​ផលិត​រួច​ហើយ និង​ទំនិញ​ដែល​បច្ចុប្បន្ន​កំពុង​ផលិត​នឹង​ទូទាត់​ប្រាក់​តាម​លក្ខណៈ​ធម្មតា ។ ការ​ធ្វើ​បែប​នេះ និង​អាច​ធ្វើ​ឲ្យ​រោងចក្រ​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ជូន​កម្មករ និង​បន្តការងារ​សម្រាប់​ពួក​គេ ។

សមាគម​ក៏​បាន​លើក​ឡើង​ថា ចំពោះ​រោងចក្រ​ទាំងអស់​ត្រូវ​គិត​ពី​សុវត្ថិភាព​កម្មករ​ជា​ចម្បង​សូម​រក្សា​យកចិត្តទុកដាក់ និង​អនាម័យ​ឲ្យ​បាន​ទម្លាប់​ខ្ពស់​ជា​វិធានការ​ការពារ​នៅ​កន្លែង​ការងារ ការពារ​កម្មករ​របស់​យើង និង​ជួយ​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​នេះ ។ ប្រភព​បញ្ជាក់ ៖«​សូម​ឱ្យ​ប្រាកដ​ថា យើង​យល់​ដឹង និង​អនុវត្ត​តាម​គោលការណ៍​ណែនាំ និង​បទបញ្ជា​ផ្សេង​ៗ​ដែល​ដាក់​ចេញ​នូវ​រដ្ឋាភិបាល​កម្ពុជា​» ។

ជាមួយ​គ្នា​នោះ ដែល​សមាគម​រោងចក្រ​លើក​ឡើង​ថា ទាំង​កម្មករ​សហជីព សូម​មាន​ទំនុកចិត្ត​លើ​ការ​ការពារ​លក្ខណៈ​វិទ្យាសាស្ត្រ​កំពុង​អនុវត្ត​នៅ​កន្លែង​ការងារ ។ សូម​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ជា​ពិសេស​បន្ត​ការ​នៅ​ឱ្យ​ឆ្ងាយ និង​កាត់​បន្ថយ​ជា​អតិបរមា​ចំពោះ​ពិធី​ជួបជុំ​ផ្សេង​ៗ​សូម​លាងដៃ​អោយ​បាន​ញឹកញាប់ និង​មិន​យកដៃ​ប៉ះ​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ