ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ក្រីក្រ​ទាំង​៩​រស់នៅ​ភូមិ​ប្រៃ ទទួល​​អំណោយ​ពី​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ លោក ហាក់ ឡេ​ង អភិបាលស្រុក និង​ជា​តំណាង…

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ លោក ហាក់ ឡេ​ង អភិបាលស្រុក និង​ជា​តំណាង ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា ស្រុក​បូ​ទុម​សាគរ បាន​នាំ​យក​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​ចុះ​សួរសុខទុក្ខ​គ្រួសារ​ក្រីក្រ​ចំនួន​៩​គ្រួសារ ស្ថិត​នៅ​ភូមិ​ប្រៃ ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។

លោក​អភិបាល ស្រុក បាន​ណែនាំ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ពួក​គាត់​យល់​ដឹង​ពី​ស្ថានភាព​វិវត្តន៍​នៃ​ជំងឺឆ្លង Covid-19 សូម​បងប្អូន​គ្រប់គ្រង​ក្រុម​គ្រួសារ​អោយ​បាន​ល្អ ដឹង​ពី​អ្នក​ចេញចូល​ក្នុង​ភូមិ ឬ​អ្នក​មក​ពី​ចម្ងាយ និង​ពន្យល់​ពី​ការពារ​ខ្លួន​ពី​ជំងឺឆ្លង Covid-19 តាម​រយៈ​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

នា​ឱកាស​នោះ​ផង​ដែរ លោក​អភិបាលស្រុក បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក​លោក​ជំទាវ មិថុនា ភូ​ថង ប្រធាន​គណៈកម្មាធិការ​សាខា ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់​រូប ដែល​កំពុង​ជួប​ការ​លំបាក ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ និង​សូម​បងប្អូន​ទាំងអស់​គ្នា ក៏​ដូច​ជា​ក្រុម​គ្រួសារ​កុំ​អស់សង្ឃឹម ត្រូវ​បន្ត​ការ​ថែទាំ​សុខភាព ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ។

ឆ្លើយ​តប​ជាមួយនឹង​ការ​ផ្តល់​អំណោយ​មនុស្សធម៌​នេះ ក្រុម​គ្រួសារ​ពុក ម៉ែ បងប្អូន សូម​គោរព​ជូនពរ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​កាកបាទក្រហមកម្ពុជា ជា​ពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា លោក​ជំទាវ ប្រធាន​គណៈ​កម្មាធិ​ការ​សាខា ដែល​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក​ដូច​ពួក​គាត់​។

សម្ភារៈរ​ដែល​អនុ​សាខា​បាន​ផ្ដល់​ជូន​ក្នុង​ម្នាក់​ៗ​ទទួល​បាន​មាន អង្ករ​២០​គីឡូក្រាម​, មី​១០​កញ្ចប់​, ត្រីខកំប៉ុង ១​ឡូ​, ទឹកបរិសុទ្ធ​១​យួរ​, ខ្លាញ់​១​ដប​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ស្ករស ១​គីឡូក្រាម​, បី​ចេ​ង​១​កញ្ចប់​, អំបិល​១​កញ្ចប់ និង​ថវិកា ២០,០០០​រៀល (​ថវិកា​របស់​អាជ្ញាធរ​ឃុំ​អណ្ដូងទឹក​) ផង​ដែរ ៕ ដោយ​សំបូរ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ