ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​គួរ​ប្រើ​ក្រដាសប្រាក់​ទេ​ក្នុង​ពេល​វីរុស​កូ​វី​ដ​-១៩ រាតត្បាត?

4 ឆ្នាំ មុន

ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ កំពុង​តែ​បង្ខំ​ឲ្យ​ស្ថាប័ន​ជំរុញ​ពិភពលោក​ឲ្យ​ពិចារណា​ឡើង​វិញ​នូវ​អ្វីមួយ​ដែល​ពោរពេញ​ទៅ​ដោយ​មេរោគ​តែ​មនុស្ស​ប៉ះពាល់​វា​ជា​រៀងរាល់ថ្ងៃ នោះ​គឺ​ក្រដាសប្រាក់ ។ យោង​តាម​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ធនាគារជាតិ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​ពួក​គេ​បាន​ប្រមូល​ក្រដាស់ប្រាក់​ទាំងអស់​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍ និង​ដុត​ក្រដាសប្រាក់​ខ្លះ​ចោល​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​ការ​រាតត្បាត​នៃ​វីរុស​នេះ…

ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ កំពុង​តែ​បង្ខំ​ឲ្យ​ស្ថាប័ន​ជំរុញ​ពិភពលោក​ឲ្យ​ពិចារណា​ឡើង​វិញ​នូវ​អ្វីមួយ​ដែល​ពោរពេញ​ទៅ​ដោយ​មេរោគ​តែ​មនុស្ស​ប៉ះពាល់​វា​ជា​រៀងរាល់ថ្ងៃ នោះ​គឺ​ក្រដាសប្រាក់ ។

យោង​តាម​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ធនាគារជាតិ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​ពួក​គេ​បាន​ប្រមូល​ក្រដាស់ប្រាក់​ទាំងអស់​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍ និង​ដុត​ក្រដាសប្រាក់​ខ្លះ​ចោល​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​ការ​រាតត្បាត​នៃ​វីរុស​នេះ ។ ប្រទេស​នេះ​បាន​ធ្វើ​តាម​ការ​ផ្តួចផ្តើម​របស់​ប្រទេស​ចិន​ក្នុង​ការ​លាង​សម្អាត​ក្រដាសប្រាក់​ដោយ​ប្រើ​កម្តៅ និង​ដុត​កម្ទេច​ខ្លះ​ចោល​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​សារៈមន្ទីរ Loure នៅ​ទី​ក្រុងប៉ារីស​បាន​ឈប់​ទទួលយក​ក្រដាសប្រាក់​ក្នុង​កំឡុង​ពេល​ការ​រាតត្បាត​នេះ ។ និន្នាការ​នេះ​បាន​ជំរុញ​ឲ្យ​មនុស្ស និង​ស្ថាប័ន​ចាប់ផ្តើម​ងាក​ទៅ​ប្រើប្រាស់​សេវាកម្ម​បង់ប្រាក់​តាម​ទូរស័ព្ទ និង​បច្ចេកវិទ្យា​ដទៃ​ទៀត ។

លោក ផល ម៉ាត​វ៉េ​ឡេ (Paul Matewale) ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​អតិសុខុម​ជីវសាស្ត្រ​នៅ​សាកលវិទ្យាល័យ London Metropolitan University បាន​ប្រាប់​ដល់ CNN Busness ថា មេរោគ និង​វីរុស​ពិតជា​អាច​រស់នៅ​លើ​ក្រដាសប្រាក់​ពិតមែន ។ អង្គការ​សុខភាព​ពិភពលោក (WHO) ផ្តល់​ដំបូន្មាន​​ឲ្យ​មនុស្ស​លាង​សម្អាត​ដៃ​បន្ទាប់​ពី​កាន់​ក្រដាសប្រាក់​ហើយ ជា​ពិសេស​មុន​ពេល​ទទួលទាន​អាហារ ។ ជាមួយ​គ្នា​នេះ​ដែរ​កាត​ក្រ​ឌី​ត​ក៏​មិន​ស្អាត​ជាង​ក្រដាសប្រាក់​ប៉ុន្មាន​ទេ ។

ក្នុង​កំឡុង​ពេល​ផ្ទុះ​វីរុស​ដំបូង ប្រទេស​ចិន បាន​ចាប់ផ្តើម​ប្រើ​សេវាកម្ម​ទាំងនេះ​ទៅ​ហើយ ។ យោង​ទៅ​តាម eMarketer បាន​ឲ្យ​ដឹង​ថា ៥០% នៃ​ប្រជាជន​ចិន​ប្រើប្រាស់​សេវាកម្ម​បង់លុយ​តាម​ទូរស័ព្ទ​ដៃ​ដូច​ជា WeChat និង AliPay ជាដើម ។

ជាក់ស្តែង​ប្រជា​ជា​ជន​ក្នុង​ប្រទេស​កម្ពុជា មិន​អាច​ចៀសវាង​ការ​ប្រើប្រាស់​ក្រដាសប្រាក់​បាន​ទាំងស្រុង​ទេ ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​អាច​ចាប់ផ្តើម​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ក្រដាសប្រាក់​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកជំនាញ​បាន​ផ្តល់​ជា​យោបល់​ឲ្យ​ឧស្សាហ៍​លាង​សម្អាត​ទូរស័ព្ទ​ដៃ​ដោយ​ប្រើ​ក្រណាត់​អាល់កុល​ជូត​សម្អាត​ផង​ដែរ ៕ (យោង​តាម​ប្រភពពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ