ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ថៃ គ្រោង​នឹង​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​.​ហា​លិ​ក មិន​ឲ្យ​មនុស្ស​ឆ្លង​កាត់

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដើម្បី​ងាយស្រួល​ការពារ និង​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ (COVID-19) នៅ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យា ម​.​ហា​លិ​ក ត្រូវ​បាន​ភាគី​ថៃ ប្រកាស​បិទ​មិន​ឲ្យ​មនុស្ស​ឆ្លងកាត់​ទៀត​ឡើយ…

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដើម្បី​ងាយស្រួល​ការពារ និង​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ (COVID-19) នៅ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យា ម​.​ហា​លិ​ក ត្រូវ​បាន​ភាគី​ថៃ ប្រកាស​បិទ​មិន​ឲ្យ​មនុស្ស​ឆ្លងកាត់​ទៀត​ឡើយ នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០ នេះ ដើម្បី​ការពារ​កា​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩ (COVID19) ។

លោក សុវណ្ណ ប៊ុ​ន​ធឿ​ន ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​.​ហា​លិ​ក ភាគី​ថៃ​គ្រោង​នឹង​បិទ​នៅ​ព្រឹក​នេះ ក៏​ប៉ុន្តែ​ដោយ​ពលរដ្ឋ​ខ្មែរ​យើង​ពុំ​ទាន់​ធ្វើ​ដំណើរ​ចេញ​អស់ ដោយ​មាន​ពលរដ្ឋ​ខ្លះ​នៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ ទើប​ភាគី​ថៃ ស្នើ​សុំ​រាជរដ្ឋា​ភិបាល​ថៃ សុំ​លើក​កា​បិទ​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០ នេះ​វិញ ។

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ដោយឡែក រថយន្ត​ដឹក​ទំនិញ​ចេញ​-​ចូល​ជា​ធម្មតា ហើយ​ការ​នាំ​ទំនិញ​​ចេញចូល​មាន​មនុស្ស​តែ​ម្នាក់​គត់ មិន​ឲ្យ​មាន​២​នាក់​ឡើយ ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ​កូ​វី​ដ​-COVID១៩ ។

ហើយ​ចំពោះ​ការ​បិទ​ច្រក​ចាំ​យាម​នេះ​ទៀត សោត​យើង​ពុំ​ទាន់​បាន​ទទួល​របាយការណ៍​ជាក់លាក់​ពី​ថ្ងៃខែ​កំណត់​ដែល​ត្រូវ​បើក​វិញ​នៅឡើយ​ទេ​។ ហើយ​បច្ចុប្បន្ន ផ្នែក​សុខាភិបាល បាន​យកចិត្ត​ទុក​ដាក់​យ៉ាង​ម៉ត់ចត់​បំផុត ចំពោះ​មេរោគ​កូ​វី​ដ​-១៩ នេះ ៕ ដោយ​សំបូរ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ