ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំនួប​ជាមួយអ្នកជំនាញវេជ្ជសាស្ត្រចិន​ដែល​មកម្ពុជា ក្នុងការទប់ស្កាត់​កូវីដ-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងប្រភពពីស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​មីនា ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ចិនពេល​មក​ដល់​រាជធានី​ភ្នំពេញ​ភ្លាម ក៏​បាន​​បើក​​កិច្ចប្រជុំ​ការងារ​ជាមួយ​​លោក​សាស្ត្រ​​ចា​រ្យ​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​នៃ​ក្រសួងសុខាភិបាល…

រាជធានីភ្នំពេញ ៖ យោងប្រភពពីស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​មីនា ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ចិនពេល​មក​ដល់​រាជធានី​ភ្នំពេញ​ភ្លាម ក៏​បាន​​បើក​​កិច្ចប្រជុំ​ការងារ​ជាមួយ​​លោក​សាស្ត្រ​​ចា​រ្យ​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​នៃ​ក្រសួងសុខាភិបាល ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ក្រសួង​សុខា
ភិ​បាល​កម្ពុជា ​។ តាមលោក​​សាស្ត្រ​ចា​រ្យក៏បាន​ណែនាំ​អំពី​គោលនយោបាយ និង​វិធានការ​ទប់ស្កាត់​ជំងឺ​វីរុស​COVID-19​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រមទាំង​បាន​ណែនាំ​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ជំងឺ​វីរុស​ក្នុង​ប្រទេស​កម្ពុជា​។ សូមរំលឹកថា៖ វត្តមាន​​​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិនទាំង​៧​​​មក​​ដល់កម្ពុជា ​​​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​

ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​មាន​ប្រសាសន៍​ថា មនោសញ្ចេតនា​រវាង​ចិននិង​កម្ពុជា​ ប្រៀប​ដូច​បងប្អូន គឺ​ជា​​សហគមន៍​ជោគវាសនា​រួម​ ដែល​មិន​អាច​បំបែក​បាន​នោះ​ឡើយ ​។ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​សំខាន់​នេះ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ​ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ​រដ្ឋាភិបាល​ចិន ក្នុង​ការ​ជួយ​ទប់ស្កាត់​ជំងឺ​វីរុស​នៅ​ក្នុង​ប្រទេស​កម្ពុជា សមាជិក​នីមួយ​ៗ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​បេសកកម្ម​ដ៏​ឧដុង្គឧត្តម​។

យើង​ទាំងអស់​គ្នា​នឹង​ធ្វើការ​កែសម្រួល​ផែនការ​ការងារ ​ប្រកបដោយ​ភាព​ទាន់​ពេលវេលា និង​ចំ​ចំណុច​គោល​ដៅ ដោយ​ផ្អែក​លើ​ដំណឹង​ព័ត៌មាន​ថ្មី​ៗ​ ដែល​រាយការណ៍​ជូន​ដោយ​ភាគី​កម្ពុជា ដើម្បី​ផ្តល់​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ជាមួយនឹង​ជម្ងឺ​វីរុស​COVID-19 និង​ព្រមទាំង​ផ្តល់​ជា​យោបល់​ប្រកបដោយ​ភាព​ណែនាំ​ក្នុង​កិច្ច​ព្យាបាល​អ្នកជំងឺ​។

អត្ថបទសរសេរ ដោយ