ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អារម្មណ៍ខ្លាំង​! ពេល​គ្រូទាយ​​ម្នាក់​​ទស្សន៍​ទាយ​ដឹង​មុន​ពីកូ​វី​ដ​-១៩

4 ឆ្នាំ មុន

បន្ទាប់​ពី​មានការ​ចែករំលែក​ពី​អ្នកស្រី គី​ម ខា​ដាស​សៀន (Kim Kardashian) ដែល​ជាតា​រា​ដ៏​ល្បី​នៅ​សហរដ្ឋ​អា​មេរ​រិ​កលើ Twitter កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​កន្លង​មកនេះ មនុស្ស​ជា​ច្រើន​បាន​ងាក​មក​ចាប់អារម្មណ៍​សៀវភៅ​មួយ​ក្បាល​ក្រោម​ចំណងជើង​ថា…

បន្ទាប់​ពី​មានការ​ចែករំលែក​ពី​អ្នកស្រី គី​ម ខា​ដាស​សៀន (Kim Kardashian) ដែល​ជាតា​រា​ដ៏​ល្បី​នៅ​សហរដ្ឋ​អា​មេរ​រិ​កលើ Twitter កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​កន្លង​មកនេះ មនុស្ស​ជា​ច្រើន​បាន​ងាក​មក​ចាប់អារម្មណ៍​សៀវភៅ​មួយ​ក្បាល​ក្រោម​ចំណងជើង​ថា «​ទី​បញ្ចប់​នៃ​ពិភពលោក​» ការ​ទស្សន៍​ទាយ និង​ទំនាយ​ពី​ទី​បញ្ចប់​នៃ​ពិភពលោក ដែល​ត្រូវ​បាន​និពន្ធ​ដោយ​គ្រូទាយ​មួយ​រូប​ឈ្មោះ​ថា ស៊ី​លវៀ ប្រោ​ន (Sylvia Browne) និង​ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ​កាលពី​ឆ្នាំ ២០០៨ ។

យោង​ទៅ​តាម​សៀវភៅ​ខាងលើ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុង​កំឡុង​ឆ្នាំ ២០២០ នឹង​មាន​​ជំងឺ​សួត​ធ្ងន់ធ្ងរ​មួយ​ដែល​នឹង​ត្រូវ​បាន​រាតត្បាត​ជុំវិញ​ពិភពលោក វាយប្រហារ​សួត និង​ទងសួត ព្រមទាំង​អាច​ទ្រាំទ្រ​នឹង​រាល់​ការ​ព្យាបាល​ដែល​មាន​ស្រាប់ ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​​ជំងឺ​​នេះ​ទៅ​ទៀត គឺ​វា​នៅ​សុខ​ៗ​បាត់​ទៅ​វិញ​លឿន​ដូច​ពេល​វា​មក​ដល់​ដែរ បន្ទាប់​មក​វា​នឹង​កើតឡើង​ម្តងទៀត​ក្នុង​រយៈពេល​១០​ឆ្នាំ​ក្រោយមក​មុន​នឹង​ត្រូវ​បាន​កម្ចាត់​ទាំងស្រុង ។

យោង​ទៅ​តាម​សារព័ត៌មាន Vice News បាន​ឲ្យ​ដឹង​ថា អ្នកស្រី ប្រោ​ន សរសេរ​​ថា ​លើ​ពិភពលោក​មាន​​ជំងឺ​​ជា​ច្រើន​ដូច​ជា​អ្នកនយោបាយ​ដែល​មិនល្អ និង​ព័ត៌មាន​ថ្មី​ៗ​ដែល​មាន​ជា​រៀងរ​រាល់ថ្ងៃ​មិន​ឈប់​ឈរ ។

អ្នកស្រី ប្រោ​ន បាន​ទទួលមរណភាព​នៅ​ឆ្នាំ ២០១៣ ដោយ​មានទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ​នៅ រដ្ឋ California ។ អ្នកស្រី​បាន​សរសេរ​សៀវភៅ​បាន​ច្រើន​ជាង​៤០​ក្បាល​ទៅ​ទៀត និង​ឧស្សាហ៍​ឡើង​ទូរទស្សន៍ និង​វិទ្យុ​ដើម្បី​ចែករំលែក​ពី​ថាមពល​របស់​អ្នកស្រី ។ ពេល​ដែល​អ្នកស្រី​បោះ​ពុ​ម្ភ​សៀវភៅ​ខាងលើ ពេល​នេះ​អ្នកស្រី​យក​ថ្លៃ​ប្រមាណ ៧៥០​ដុល្លារ​សម្រាប់​ការ​ទស្សន៍​ទាយ​ប្រមាណ​ពី ២០​ទៅ ៣០​នាទី​ឯណោះ ។

ទោះជា​ទំនាយ​របស់​អ្នកស្រី​ពី​ជម្ងឺ​សួត​ដែល​មាន​លក្ខណៈ​ដូច​ជា​កូ​វី​ដ​១៩ កើត​មាន​ឡើង​ពិតមែន​ក្តី ទំនាយ​ផ្សេង​ៗ​របស់​អ្នកស្រី​មាន​ភាព​ស្រពេចស្រពិល​ណាស់ ហើយ​វា​មាន​តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​វិញ​ទេ​ប្រសិនបើ​វា​កើត​មាន​ឡើង​ពិតមែន ។

ទំនាយ​ដទៃ​របស់​អ្នកស្រី​រួម​មាន​ដូច​ជា ​ជំងឺ​​ផ្តាសាយ​តូច​នឹង​ត្រូវ​បាន​កម្ចាត់​ទាំងស្រុង​នៅ​ឆ្នាំ ២០១០ ហើយ​ការ​ពិការ​ភ្នែក និង​ត្រចៀក​ក៏​នឹង​មិន​មាន​ទៀត​ដែរ​នៅ​ឆ្នាំ ២០២០ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​ទស្សន៍​ទាយ​ថា​អ្នក​វិទ្យាសាស្ត្រ​នឹង​រក​ឃើញ​ថ្នាំ​ព្យាបាល​សម្រាប់​ជម្ងឺមហារីក​ផង​ដែរ​រ ៕ (យោងតាម​ប្រភពពី vice )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ