ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នឹង​ប្រកា​សភាព​អាសន្ន ការ​បិទ​ប្រទេស​អាច​នឹង​ធ្វើ

4 ឆ្នាំ មុន

លោកប្រា​យុ​ទ្ធ​ នាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​ថ្ងៃនេះ​ថា ​ព្រះរាជ​ក្រិ​ត្យ​នៃការ​ដាក់​ប្រទេស​អោយនៅ​ក្នុង​ភាព​អាសន្ន​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ខាង​មុខ​នេះ​ ។ លោកបាន​ប្រាប់​ប្រជាជន​ កុំអោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​ ឬ​ខេត្ត​កំណើត​វិញ​ ប៉ុន្តែ​ស្ថិតនៅ​កន្លែង​ដែលខ្លួន​កំពុង​នៅ​ ដើម្បី​ដាក់ខ្លួន​អោយ​នៅ​ដោយឡែក​។ លោកបាន​ព្រមាន​ថា​…

លោកប្រា​យុ​ទ្ធ​ នាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​ថ្ងៃនេះ​ថា ​ព្រះរាជ​ក្រិ​ត្យ​នៃការ​ដាក់​ប្រទេស​អោយនៅ​ក្នុង​ភាព​អាសន្ន​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ខាង​មុខ​នេះ​ ។ លោកបាន​ប្រាប់​ប្រជាជន​ កុំអោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​ ឬ​ខេត្ត​កំណើត​វិញ​ ប៉ុន្តែ​ស្ថិតនៅ​កន្លែង​ដែលខ្លួន​កំពុង​នៅ​ ដើម្បី​ដាក់ខ្លួន​អោយ​នៅ​ដោយឡែក​។

លោកបាន​ព្រមាន​ថា​ នរណា​ហ៊ាន​ល្មើស​នឹង​ព្រះរាជ​ក្រិ​ត្យ អ្នក​នោះ​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​។ កន្លែង​ពិនិត្យ​និង​ដាក់​នៅ​ដោយឡែក​ក៏​នឹង​ត្រូវ​បង្កើត​ឡើង​តាម​តំបន់​មូ​ល​ដ្ឋា​ន ​និង​ដោយ​រដ្ឋាភិបាល​ថ្នាក់​កណ្តាល​ផង​ដែរ​។
លោកបាន​ព្រមាន​ថា​ បើសិនជា​ស្ថានភាព​នៅ​តែ​មិន​ប្រសើរ​ទេ​នោះ ថៃ​នឹង​ឈាន​ដល់​ការ​បិទ​ប្រទេស​ទាំង​មួល​។

លោកប្រា​យុ​ទ្ឋ​បាន​ប្រកាស​បែប​នេះ បន្ទាប់​ពី​ប្រទេស​ថៃ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​រក​ឃើញ​អ្នក ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ​កាន់តែ​ច្រើន​ឡើង​ដោយ​មួយ​ថ្ងៃ​យ៉ាងតិច​១០០​នាក់​ ។ ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​នៅ ប្រទេស​ថៃ​បាន​ឡើង​ដល់​ជាង​៨២០​នាក់ ​៕

អត្ថបទសរសេរ ដោយ