ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនោសញ្ចេតនា​ចិន និង​កម្ពុជា​ប្រៀប​ដូច​បងប្អូន គឺជា​សហគមន៍​ជោគ វាសនា​រួមមិន​អាច​បំបែក​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន មក​ដល់​រាជធានី​ភ្នំពេញ​ភ្លាម​ក៏​បាន​អញ្ជើញ​មាន​កិច្ចប្រជុំ​ការងារ​ជាមួយ​ឯកឧត្តម​សាស្ត្រ​ចា​រ្យ​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​នៃ​ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន មក​ដល់​រាជធានី​ភ្នំពេញ​ភ្លាម​ក៏​បាន​អញ្ជើញ​មាន​កិច្ចប្រជុំ​ការងារ​ជាមួយ​ឯកឧត្តម​សាស្ត្រ​ចា​រ្យ​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​នៃ​ក្រសួងសុខាភិបាល ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ក្រសួងសុខាភិបាល​កម្ពុជា ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក ចេញផ្សាយមុននេះ ។

លោក​ឧត្តម​សាស្ត្រ​ចា​រ្យ បាន​ណែនាំ​អំពី​គោលនយោបាយ និង​វិធានការ​ទប់ស្កាត់​ជំងឺ​វីរុស COVID-19 របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រមទាំង​បាន​ណែនាំ​អំពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ជំងឺ​វីរុស​ក្នុង​ប្រទេស​កម្ពុជា ។

ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​មាន​ប្រសាសន៍​ថា « មនោសញ្ចេតនា​រវាង​ចិន និង​កម្ពុជា​ប្រៀប​ដូច​បងប្អូន គឺជា​សហគមន៍​ជោគវាសនា​រួម ដែល​មិន​អាច​បំបែក​បាន​នោះ​ឡើយ​»​។ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​សំខាន់​នេះ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ជួយ​ទប់ស្កាត់​ជំងឺ​វីរុស​នៅ​ក្នុង​ប្រទេស​កម្ពុជា សមាជិក​នីមួយ​ៗ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​បេសកកម្ម​ដ៏​ឧដុង្គឧត្តម ។

យើង​ទាំងអស់​គ្នា​នឹង​ធ្វើការ​កែសម្រួល​ផែនការ​ការងារ​ប្រកបដោយ​ភាព​ទាន់​ពេលវេលា និង​ចំ​ចំណុច​គោលដៅ​ដោយ​ផ្អែក​លើ​ដំណឹង​ព័ត៌មាន​ថ្មី​ៗ ដែល​រាយការណ៍​ជូន​ដោយ​ភាគី​កម្ពុជា ដើម្បី​ផ្តល់​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ជាមួយនឹង​ជំងឺ​វីរុស COVID-19 និង​ព្រមទាំង​ផ្តល់​ជា​យោបល់​ប្រកបដោយ​ភាព​ណែនាំ​ក្នុង​កិច្ច​ព្យាបាល​អ្នកជំងឺ ៕