បុរស​ម្នាក់​ដើរ​បណ្តើរ ដៃ​កាន់​កាបូប​ខ្មៅ សង្ស័យ​ឃាត់​ឆែកឆេរ ទើប​បែកធ្លាយ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត​ម្នាក់ ក្នុង​ចំណោម​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន ក្រោយ​ពេល​ជន​សង្ស័យ​កំពុង​តែ​ដើរ​ដោយ​ដៃ​កាន់​កាបូប​ខ្មៅ ដោយ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន ដើម្បី​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​ស្លាក​លេខ​រថយន្ត​ជា​ច្រើន បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមីនា នៅ​ចំណុច​កែង​ផ្លូវ​លេខ​១៧​និង​១៩ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សៅ វ​ណ្ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​គ្មាន​លេខ ភូមិ​3 សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ចំណែក​វត្ថុ​តាង​ចាប់​យក ១-​ស្លាក​លេខ​រថយន្ត​ចំនួន​6​គូ ស្មើ​12​សន្លឹក ២-​ឧបករណ៍​សម្រាប់​កាច​សោរ​កុងតាក់​ម៉ូតូ​ចំនួន​1 ៣-​សោរ​សម្រាប់​ដោះ (​ទួល​វ៉ី​ស​) ស្លាក​លេខ​រថយន្ត​ចំនួន​05​ដើម និង​៤-​កាបូប​ខ្មៅ​សម្រាប់​ដាក់​ស្លាក​លេខ​ចំនួន​1​។

យោង​តាម​របាយការណ៍​នគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ជំនាញ​​ខណ្ឌ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ចាស់ នៃ​អធិការដ្ឋាន​ដូនពេញ បាន​ចេញ​ល្បាត​តាម​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​តាម​បណ្តា​ប៉ុស្តិ៍ ។ លុះ​ពេល​កម្លាំង​ល្បាត​មក​ដល់​ចំណុច​ផ្លូវ​លេង​១៧+១៩ ភូមិ​3 សង្កាត់​ផ្សារ​ចាស់ ក៏​ឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សៅ វ​ណ្ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កំពុង​តែ​ដើរ​ដោយ​ដៃ​មាន​កាន់​កាបូប​ខ្មៅ ដោយ​មានការ​សង្ស័យ កម្លាំង​យើង​ក៏​បាន​ធ្វើ​​ការ​ឃាត់ខ្លួន ដើម្បី​ឆែកឆេរ​ត្រួត​ពិនិត្យ ស្រាប់តែ​រក​ឃើញ​មាន​ស្លាក​លេខ​រថយន្ត​ចំនួន​១២​សន្លឹក ស្មើរ​នឹង​០៦​គូ និង​ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព​មួយ​ចំនួន​ទៀត​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​យក​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ចាស់ ដើម្បី​ធ្វើការ​សាកសួរ​។

បើ​តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ជាមួយ​ឈ្មោះ ឧត្តម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ ដោយ​ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន​4​លើក ដោយ​លើក​ទី​១ កាលពី​ថ្ងៃ​ទី​២០ មីនា ចំណុច​ស្តុ​ប​ដេ​អិន ខណ្ឌ​៧​មក​រា លួច​បាន​ស្លាក​លេខ​រថយន្ត Toyota Tacoma ភ្នំពេញ 2AU:6487 ។

ក​ទី​២ កាលពី​ថ្ងៃ​ទី​២១ មីនា ត្រង​ចំណុច​មុខ​វត្ត​មង្គល​វន្ត សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា លួច​បាន​ស្លាក​លេខ​រថយន្ត​Toyota PRIUS​។

លើក​ទី​៣ ថ្ងៃ​ទី​២២ មីនា​ចំណុច​ក្រោយ​ពេទ្យ​កុមារ​ជាតិ ខណ្ឌទួលគោក លួច​បាន​ស្លាក​លេខ​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌឺ និង​លើក​ទី​៤ ថ្ងៃ​ទី​២៣ មីនា ចំណុច​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ខណ្ឌទួលគោក លួច​បាន​ស្លាក​លេខ​រថយន្ត​ម៉ាក Toyota Prius និង​ស្លាក​លេខ​ចំនួន​២​គូ​ទៀត​ដែល​ទិញ​ពីរ​ក្មេង​ប្រុស​មិន​ស្គាល់ឈ្មោះ ក្នុង​តម្លៃ​មួយគូ​២០$ ហើយ​ជនសង្ស័យ​បាន​យក​ស្លាក​លេខ​ទៅ​លក់​បន្ត​ឱ្យ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ និង​ទីកន្លែង​ស្នាក់​នៅ ដោយ​ក្នុង​មួយគូ​តម្លៃ​50$​។

នៅ​ចំពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍ កំពុង​ប្រើប្រាស់​វិធានការ​សាកសួរ​យក​ចម្លើយ ដើម្បី​បន្ត​ស្រាវជ្រាវ​រក​បក្សពួក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ