ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​​វិល​ត្រឡប់​មកកម្ពុជា កម្លាំង​នាំ​​ពិនិត្យ​សុខភាព ដោយលទ្ធផល គឺ​មិន​មាន​នរណា​ម្នាក់​ឡើងក​ម្តៅ​ខុស​ប្រក្រតី​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលករ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា ឆ្លងកាត់​តាម​អូរ​ច្រករបៀង (​ស្លាប​ស្តាំ​) របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ពលករ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា ឆ្លងកាត់​តាម​អូរ​ច្រករបៀង (​ស្លាប​ស្តាំ​) របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​២០​នាទី ដោយ​សហការ​ជាមួយ​មន្ត្រី​ច​ត្តា​ឡី​ស័ក ពិនិត្យ​សុខភាព​ពួក​គាត់​ផង​ដែរ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​នាំ​ពលករ​ទាំងនោះ​មក​ទីតាំង​ប៉ុស្តិ៍ ដើម្បី​សួរនាំ និង​សហការ​ជាមួយ​មន្ត្រី​ច​ត្តា​ឡី​ស័ក ពិនិត្យ​សុខភាព​របស់​ពួក​គាត់ ដោយ​ទទួលលទ្ធផល គឺ​មិន​មាន​នរណា​ម្នាក់ មាន​ឡើងក​ម្តៅ​ខុស​ប្រក្រតី​នោះ​ទេ ៕