ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកគួច ចំរើន៖ ​មិន​មានការ​បិទ​ទីក្រុង​ទេ​ តែ​​​បិទ​សណ្ឋាគារ​មួយ​​តែ​ប៉ុណ្ណោះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៣ ​មីនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៣ ​មីនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយស្តី​ពី​ករណី​វីរុស​កូ​វី​ដ​-១៩ ដែល​កើត​មាននៅ​ខេត្ត​ព្រះ​សីហ​នុលើ​អ្នកទេសចរ​ជនជាតិ​បារាំង​២៩​ករណី​បន្ថែម មាន​ខ្មែរ​២​ករណី​ផង​ដែរ ដែល​បាន​រក​ឃើញ​​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​២២ មីនា ។ ក្រុម​អ្នកទេសចរ​ជនជាតិ​បារាំង​នេះ បាន​រក​ឃើញ​មុន​២​ករណី​រួច​មក​ហើយ សរុប​ទាំងអស់​មាន​ជនជាតិ​បារាំង​៣១​នាក់ និង​ខ្មែរ​២​នាក់ ។

ក្នុង​កិច្ចប្រជុំ​បន្ទាន់​នេះ លោក​អភិបាលខេត្ត​ព្រះ​សីហ​នុបាន​ដាក់​ចេញ​នូវ​វិធានការ​សំខាន់​ៗ ដោយ​បាន​ប្រកាស​ថា «ទោះបីជា​បែប​ណា រដ្ឋបាល​ខេត្ត​មិន​មានការ​បិទ​ទីក្រុង​នោះ​ទេ តែ​បាន​បិទ​សណ្ឋាគារ​មួយ​តែ​ប៉ុណ្ណោះ» ។ ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​បាន​ត្រៀម​សណ្ឋាគារ​ចំនួន​២ សរុប​ចំនួន​១០៦​បន្ទប់ ស្មើនឹង​២០២​គ្រែ និង​អគារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តចំនួន​២១​បន្ទប់ ស្មើនឹង​៤២​គ្រែ សរុប​ទាំងអស់​គឺ​មាន​ចំនួន​១២៧​បន្ទប់ ស្មើនឹង​២៤៤​គ្រែ ដើម្បី​ទុក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។

ចំពោះ​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ថ្មី​ៗ​នេះ អាជ្ញាធរ​នឹង​សូម​ឱ្យ​ស្ថិត​នៅ​ដាច់​ពី​ក្រុម​គ្រួសារ សាច់ញាតិ​របស់​ខ្លួន​១៤​ថ្ងៃ​សិន ។ ប្រសិនបើ​មាន​ករណី​សង្ស័យ​កូ​វី​ដ ក៏​ត្រូវ​រាយការណ៍​ទៅ​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​តាម​មណ្ឌល​សុខភាព ឬ​ក៏​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ​ពិសេស ដែល​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ផ្តល់​ជូន ។អ្នក​ដែល​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​ទាំង​៣៣​នាក់ ដែល​រក​ឃើញ​ថ្មី​នេះ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​នៅ​តាម​បន្ទប់ នៃ​សណ្ឋាគារ​មួយ ដោយ​មាន​ដាក់​ពង្រាយ​កម្លាំង​នគរបាល​ការពារ មិន​ឲ្យ​មានការ​ចេញចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ ។ ទន្ទឹម​នេះ ក្រុម​គ្រូពេទ្យ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ប្រចាំការ​ផង​ដែរ​ដើម្បី​តាមដាន និង​ព្យាបាល​ជំងឺ​ពួក​គាត់​នៅ​ក្នុង​សណ្ឋាគារ​តែ​ម្ដង ។

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុបាន​ធ្វើការ​អំពាវនាវ​ផង​ដែរ សម្រាប់​ប្រជា​ពលរដ្ឋ​ថា ប្រសិនជា​គ្មាន​ការ​ចាំបាច់​ទេ ប្រជាពលរដ្ឋ​គ្រប់​រូប​គួរតែ​នៅ​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន ដើម្បី​រក្សា​សុវត្ថិ ភាព​ផ្ទាល់ខ្លួន និង​ជៀស​ឱ្យ​ឆ្ងាយ​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ លើកលែងតែ​មានការ​ចាំបាច់ ហើយ​ក្រៅពី​នេះ មន្ត្រីរាជការ​ក៏​ដោយ ប្រសិនបើ​គ្មាន​ការ​ចាំបាច់​ធំដុំ​ទេ គឺ​មិនបាច់​ជួបជុំ​គ្នា​ទេ ដោយ​នាំ​គ្នា​ធ្វើការ​តាម​ប្រព័ន្ធ​អន​ឡាញ នាំ​គ្នា​ធ្វើការ​តាម​ទូរស័ព្ទ​ក៏​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ