ក្រោយពាក្យចចាមអារ៉ាម ពេលនេះបែកធ្លាយកីឡាករឆ្នើមម្នាក់ជាមួយក្មួយស្រីអតីតប្រពន្ធ
កីឡាករ Givanildo Vieira de Sousa (Hulk) ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបចិន Shanghai SIPG បានរៀបការជាមួយក្មួយស្រីរបស់អតីតប្រពន្ធរបស់គេ…
កីឡាករ Givanildo Vieira de Sousa (Hulk) ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបចិន Shanghai SIPG បានរៀបការជាមួយក្មួយស្រីរបស់អតីតប្រពន្ធរបស់គេ…
កីឡាករ Givanildo Vieira de Sousa (Hulk) ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបចិន Shanghai SIPG បានរៀបការជាមួយក្មួយស្រីរបស់អតីតប្រពន្ធរបស់គេ ក្រោយមានទំនាក់ទំនងជាមួយគ្នាត្រឹមរយៈពេល៣ខែ ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានលែងលះជាមួយប្រពន្ធរបស់ខ្លួនគឺនាង Iran Angelo ដែលមានវ័យ ៣៣ឆ្នាំ កាលពីខែកក្កដា បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល១២ឆ្នាំ ហើយនៅក្នុងខែធ្នូមានពាក្យចចាមអារ៉ាមថា រូបគេកំពុងមានទំនាក់ទំនងជាមួយក្មួយស្រីរបស់អតីតប្រពន្ធខ្លួនគឺនាង Camila Angelo ដែលមានវ័យ៣១ឆ្នាំ។
យោងតាមកាសែតអាហ្សង់ទីន Infobae បានរាយការណ៍ថា អ្នកទាំងពីរបានរៀបការជាមួយគ្នាកាលពីសប្តាហ៍មុន ហើយបានអះអាងថាភរិយាថ្មីរបស់គេ ត្រៀមទទួលទិដ្ឋាការស្នាក់នៅក្នុងប្រទេសចិន ជាទីកន្លែងដែល Hulk ប្រកបអាជីពនៅទីនោះ។
ជាក់ស្តែងការបង្ហោះនៅលើបណ្តាញសង្គម Instagram របស់ Hulk បានបញ្ជាក់ថាអ្នកទាំងពីរពិតជាបានរៀបការជាមួយគ្នាមែន ដោយមានពាក់ចិញ្ចៀនផងដែរ ៕ (ដកស្រង់ចេញពី SPORTbible)
ចែករំលែកព័តមាននេះ