ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ​កាំភ្លើង​ធំ Arsenal ជា​សះ​ស្បើយ​ពី​វីរុស​ចង្រៃ Covid-19

4 ឆ្នាំ មុន

អ្នកចាត់ការ​ទូទៅ​ក្លិប​កាំភ្លើង​ធំ Arsenal លោក Mikel Arteta បាន​អះអាង​ថា ពេល​នេះ​លោក​បានជា​សះស្បើយ​ពី​វីរុស​ឆ្លង Covid-19 ហើយ បន្ទាប់​ពី​រូប​លោក​បាន​ក្លាយជា​អ្នកចាត់ការ​ដំបូង​គេ​នៅ…

អ្នកចាត់ការ​ទូទៅ​ក្លិប​កាំភ្លើង​ធំ Arsenal លោក Mikel Arteta បាន​អះអាង​ថា ពេល​នេះ​លោក​បានជា​សះស្បើយ​ពី​វីរុស​ឆ្លង Covid-19 ហើយ បន្ទាប់​ពី​រូប​លោក​បាន​ក្លាយជា​អ្នកចាត់ការ​ដំបូង​គេ​នៅ Premier League ដែល​ឆ្លង​វីរុស​នេះ កាលពី​ថ្ងៃ​ទី​១២ ខែមីនា កន្លង​ទៅ ។

បុគ្គលិក​ប្រហែល ១០០​នាក់ នៅ​ឯ​ក្លិប រួម​ទាំង​ក្រុម​ឈុត​ធំ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ចាប់តាំងពី​អ្នកចាត់ការ​រូប​នេះ​បាន​ធ្វើតេស្ត​រក​ឃើញ​សញ្ញា​វិជ្ជមាន​នៃ​វីរុស Covid-19 ព្រម​ទាំង​បាន​ផ្អាក​រាល់​ការ​ហ្វឹកហាត់​ទាំងអស់​របស់​កីឡាករ កំឡុង​ពេល​ដែល​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​។

ទោះ​យ៉ាងណា​លោក Mikel Arteta បាន​អះអាង​ថា ឥឡូវនេះ​រូប​លោក មាន​សុខភាព​ល្អ​ឡើង​វិញ​ហើយ បន្ទាប់​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ នឹង​ត្រៀម​ត្រលប់​មក​កាន់​ការងារ​របស់​ខ្លួន​វិញ​។

បុរស​ជនជាតិ​អេ​ស្ប៉ា​ញ វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា «​ខ្ញុំ​សុខ​សប្បាយ​ណាស់ ឥឡូវនេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បានជា​សះស្បើយ​ហើយ ។ ៣ ទៅ ៤​ថ្ងៃ​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ធូរស្បើយ និង​មាន​កម្លាំង​ច្រើន​ជាង​មុន​»​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ BBC (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ