ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ត្រេកអរ​! បុរស​ជនជាតិ​ខ្មែរ ២ រូប​ផ្សេង​ទៀត ​នៅ​ត្បូងឃ្មុំ​ជា​សះស្បើយ​ពី​កូ​វី​ដ ១៩

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បួ​ង​ឃ្មុំ​៖ យោង​តាម​ប្រភព​ពីសា​សា​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា ​បុរស​ជនជាតិ​ខ្មែរ​២​នាក់​ក្នុង​ចំណោម ៤ នាក់​ដែល​រក​ឃើញ​ផ្ទុក​វីរុស​កូ​វី​ដ ១៩ ពេល​នេះ​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ហើយ ដែល​នេះ​ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​គិត​មក​ដល់​ថ្ងៃ​ទី ២៤​ខែមីនា…

ខេត្តត្បួ​ង​ឃ្មុំ​៖ យោង​តាម​ប្រភព​ពីសា​សា​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា ​បុរស​ជនជាតិ​ខ្មែរ​២​នាក់​ក្នុង​ចំណោម ៤ នាក់​ដែល​រក​ឃើញ​ផ្ទុក​វីរុស​កូ​វី​ដ ១៩ ពេល​នេះ​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ហើយ ដែល​នេះ​ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​គិត​មក​ដល់​ថ្ងៃ​ទី ២៤​ខែមីនា គឺ​មាន​អ្នក​ផ្ទុក​កូ​វី​ដ ១៩ សរុប ៤ នាក់​ហើយ ក្នុង​ចំណោម​អ្នក​ផ្ទុក​សរុប ៨៧ នាក់ «​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​» ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ត្បូងឃ្មុំ​ចុះ​ថ្ងៃ​ទី ២៤ ខែមីនា នេះ​បាន​ឲ្យ​ដឹង​ថា​បុរស​ជនជាតិ​ខ្មែរ វ័យ ៥៦ ឆ្នាំ​មក​ពី​ស្រុក​ពញាក្រែក និង​បុរស​ម្នាក់​ទៀត​វ័យ ៥៣ ឆ្នាំ​មក​ពី​ស្រុក​ក្រូចឆ្មារ ទទួល​បាន​លទ្ធផល​តេស្ត​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ អវិជ្ជមាន (​មិន​មាន​ផ្ទុកមេរោគ​កូ​វី​ដ ១៩ បានជា​សះស្បើយ​) ចំនួន ២ លើក ។

លិខិត​ដដែល​បាន​បញ្ជាក់​ថា «​បច្ចុប្បន្ន ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​វិល​ត្រលប់​ទៅ​គេហដ្ឋាន​របស់​ខ្លួន​វិញ​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ