ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​កើន​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19 ឡើង​យ៉ាង​លឿន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ Channel News Asia បាន​ចុះ​ផ្សាយ​ថា កំណើន​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19 នៅ​ប្រទេស​ថៃ​បាន​កើនឡើង​ក្នុង​ល្បឿន​លឿន​ដែល​ចំនួន​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ​បាន​កើនឡើង​ដល់…

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ Channel News Asia បាន​ចុះ​ផ្សាយ​ថា កំណើន​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19 នៅ​ប្រទេស​ថៃ​បាន​កើនឡើង​ក្នុង​ល្បឿន​លឿន​ដែល​ចំនួន​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ​បាន​កើនឡើង​ដល់ ៨២៧​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

លោក Taweesin Wisanuyothin អ្នកនាំពាក្យ​ក្រសួង​សុខភាព​សាធារណៈ​របស់​ប្រទេស​ថៃ បាន​ប្រកាស​ថា ដែល​រុញច្រាន​ចំនួន​មនុស្ស​ឆ្លង​នៅ​ក្នុង​ប្រទេស​នេះ​ឲ្យ​កើនឡើង​កាន់តែ​ខ្ពស់ ខណៈ​ដែល​កំណើន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់ ០៤​នាក់​ហើយ ។

សូម​បញ្ជាក់​ជូន​ថា គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ មនុស្ស​ចំនួន ៣៨,១៦៥៣​នាក់ បាន​ឆ្លង​វីរុស Covid-19 នៅ​ជុំវិញ​ពិភពលោក ខណៈ​ដែល​មនុស្ស​ចំនួន ១៦,៥៥៨​នាក់ បាន​បាត់បង់​ជីវិត និង​អ្នកជំងឺ​វីរុស Covid-19 ចំនួន ១០២,៤២៩​នាក់ បានជា​សះស្បើយ​ពី​វីរុស​ផ្លូវដង្ហើម​មួយ​នេះ ៕