ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​សម្រេច​យក​២​ទីតាំង សម្រាប់​ត្រៀម​ទុកដាក់​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា អាជ្ញាធរ​ខេត្តព្រះវិហារ បាន​សម្រេច​ជ្រើស​យក​ទីតាំង​២​កន្លែង សម្រាប់​ត្រៀម​ទុកដាក់​សង្គ្រោះ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ។ ថ្លែង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង…

ខេត្តព្រះវិហារ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា អាជ្ញាធរ​ខេត្តព្រះវិហារ បាន​សម្រេច​ជ្រើស​យក​ទីតាំង​២​កន្លែង សម្រាប់​ត្រៀម​ទុកដាក់​សង្គ្រោះ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ។

ថ្លែង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង ដើម្បី​ត្រៀម​ទុកដាក់​សង្គ្រោះ និង​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​នៅ​ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ខេត្តព្រះវិហារ មាន​ប្រសាសន៍​ថា ក្រុមការ​ងារ​បាន​ចុះ​ពិនិត្យ​ទីតាំង​ចំនួន​៣​ទីតាំង​ផ្សេង​ៗ​គ្នា ទី​១-​មណ្ឌល​សុវត្ថិភាព​តា​កឹង ស្ថិត​នៅ​ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន ។ ទី​២- មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តព្រះវិហារ ស្ថិត​នៅ​ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ និង​ទី​៣ -​សណ្ឋាគារ​ហ្គ្រី​ន​ផា​លែស ស្ថិត​នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​។

លោក​អភិបាលខេត្ត បាន​បន្ត​ថា ជា​លទ្ធផល​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ខេត្ត ដោយ​មានការ​ឯកភាព​យល់ព្រម​ពី​ម្ចាស់​ទីតាំង​បាន​សម្រេច​ជ្រើសរើស​យក​ទីតាំង​ចំនួន​២​ទីតាំង គឺ​ទី​១- សណ្ឋាគារ​ហ្គ្រី​ន​ផា​លែស ក្រុង​ព្រះ​វិហារ សម្រាប់​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ និង​ទី​២- មណ្ឌល​សុវត្ថិភាព​តា​កឹង ស្ថិត​ក្នុង​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ សម្រាប់​ពិនិត្យ​ប្រជាពលរដ្ឋ​ដែល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ។

ជាមួយ​គ្នា​នេះ លោក ប្រាក់ សុវណ្ណ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តព្រះវិហារ​ទាំងអស់​មិន​ត្រូវ​ធ្វេសប្រហែស​នោះ​ទេ ជា​ពិសេស​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ អនាម័យ អប់រំ ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ការពារ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ។

ដោយឡែក​ចំពោះ​បងប្អូន​ពលករ ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ក្រៅប្រទេស លោក​អភិ​បាល​ខេត្ត បាន​ណែនាំ​ដល់​គណៈកម្មការ​ខេត្ត ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​តាមដាន និង​ក្ដាប់​ឲ្យ​បាន​ច្បាស់លាស់​នូវ​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​មក​ដល់​មូលដ្ឋាន និង​រាយការណ៍​ជា​ប្រចាំ​ថ្ងៃ​មក​រដ្ឋបាល​ខេត្ត ជា​ពិសេស​ត្រូវ​អប់រំ​ណែនាំ​ពួក​គាត់​ឲ្យ​បាន​យល់ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​អំពី​វិធានការ​នៃ​ការ​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ នៅ​តាម​ផ្ទះ​ជា​លក្ខណៈ​បុគ្គល ប៉ុន្តែ​ក្នុង​ករណី​មានការ​សង្ស័យ ត្រូវ​នាំ​ពួក​គេ​ទៅ​ពិនិត្យ និង​ព្យាបាល​ជា​បន្ទាន់ ។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ