ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន «​ប្រាសាទ​កោះកែរ​» ប្រែ​ជា​ស្ងាត់ជ្រងំ ព្រោះតែ​ឥទ្ធិពល​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយ​សង្កេត​ឃើញ​រយៈពេល​ជិត​១​ខែ​មកនេះ តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទ​កោះកែរ ដែល​តែងតែមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត​ជា​ហូរហែ​នោះ បាន​ប្រែ​មក​ជាស​ភាព​ស្ងាត់ជ្រងំ រីឯ​អាជីវករ​បម្រើ​សេវាកម្ម​ទេសចរណ៍​នៅ​ទីនោះ…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយ​សង្កេត​ឃើញ​រយៈពេល​ជិត​១​ខែ​មកនេះ តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទ​កោះកែរ ដែល​តែងតែមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត​ជា​ហូរហែ​នោះ បាន​ប្រែ​មក​ជាស​ភាព​ស្ងាត់ជ្រងំ រីឯ​អាជីវករ​បម្រើ​សេវាកម្ម​ទេសចរណ៍​នៅ​ទីនោះ បាន​ត្អូញត្អែរ​ថា លក់ដូរ​ពុំ​ដាច់​ដែរ ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន អ្នកស្រី កុក ស្រី​មុំ ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​តំបន់​ប្រាសាទ​កោះកែរ បាន​លើក​ឡើង​ថា ធ្លាប់តែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដូច​ជា​ចិន ជប៉ុន អឺរ៉ុប តែងតែ​បញ្ជាការ​កុម្ម​ង់​ម្ហូបអាហារ​នៅ​ក្នុង​អាហារ​ដ្ឋា​ន​របស់​អ្នកស្រី តែ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​ជិត​១​ខែ​ហើយ ដែល​ប្រាសាទ​កោះកែរ លែង​សូវ​មាន​ភ្ញៀវ​ចូល​មក​លេង​កម្សាន្ត ដោយសារ​តែ​ឥទ្ធិពល​នៃ​ការ​ចម្លង​វីរុស កូ​វី​ដ​១៩ ។

អ្នកស្រី​បន្ត​ថា ទោះជា​បែប​នេះ​ក្តី អ្នកស្រី​នៅ​តែ​បន្ត​បម្រើសេវា​កម្មនេះ នឹង​បន្ត​ពង្រឹង​អនាម័យ ដូច​ជា​ការ​ដាក់​ទឹក​អាល់កុល ជែ​លលា​ង​សម្អាត​ដៃ ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​រក​សេវាកម្ម​ម្ហូបអាហារ​ជា​ប្រចាំ ដើម្បី​ចូលរួម​ការពារ​ការ​ឆ្លង​វីរុស​កាច​សាហាវ​នេះ ។

ជាមួយ​គ្នា​នេះ លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ មាន​ប្រសាសន៍​ថា ការ​ស្ងប់​ស្ងាត់​ភ្ញៀវ​នេះ មិន​ត្រឹមតែ​កោះកែរ​នោះ​ទេ ចំពោះ​ប្រាសាទព្រះវិហារ ក៏​មាន​ភាព​ស្ងប់ស្ងាត់​ដែរ ដោយសារ​តែ​មានការ​ផ្ទុះ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ។

ទោះជា​បែប​នេះ​ក្តី អាជ្ញាធរ​ជាតិ​ព្រះ​វិហារ នៅ​តែ​បន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​ណែនាំ​ដល់​មន្ត្រី​ឆ្មាំ ពលករ​ទាំងអស់​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​សុខភាព វាស់​កម្តៅ​ជា​ប្រចាំ​មុន​ពេល​ចូល​ធ្វើ​ការងារ និង​ចែក​ម៉ាស​ដល់​ពួក​គេ​សម្រាប់​ប្រើប្រាស់​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ