ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ​ឆ្លង​ផ្សេង​ៗ​តាម​បណ្តា​ការិយាល័យ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ដាក់​បទបញ្ជា​អោយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឆ្លង​ផ្សេង​ៗ តាម​បណ្តា​ការិយាល័យ​ផ្សេង​ៗ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​២៤…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ដាក់​បទបញ្ជា​អោយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឆ្លង​ផ្សេង​ៗ តាម​បណ្តា​ការិយាល័យ​ផ្សេង​ៗ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 ។ នេះ​បើ​យោង​តាម ហ្វេ​ស​ប៊ុ​ក លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ។

លោក​បាន​បន្ត​ថា ដោយ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត ដែល​មាន​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ជា​ប្រធាន​បាន​ដាក់​បទបញ្ជា​អោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ួ​ត ស្រ៊ី ស្នងការ​រង​ផែន​ភស្តុ​ភារ និង​ហិរញ្ញវត្ថុ ដឹកនាំ​កងកម្លាំង​នគរបាល​ការិយាល័យ​សុខាភិបាល​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផ្សេង​ៗ តាម​បណ្តាល​ការិយាល័យ​នានា ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចូលរួម​ទប់ស្កាត់ ការ​រីក​រាលដាល ជា​ពិសេស​វីរុស​ឆ្លង COVID-19 ៕