ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ទំនាស់​សង្ឃដីកា ព្រះសង្ឃ​ចាក់​​ព្រះសង្ឃ​ក្នុង​វត្ត

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ព្រះសង្ឃ​មួយ​អង្គ​បាន​សុគត​ភ្លាម​ៗ ក្រោយ​ពេល​រង​នូវ​អំពើ​ហិង្សា​ពី​ព្រះសង្ឃ​ដូច​គ្នា ដោយ​ចាក់​នឹង​កាំបិត​​ជា​ច្រើន​កន្លែង ក្នុង​ជម្លោះ​រឿង​សង្ឃដីកា (​ពាក្យ​សម្តី​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ព្រះសង្ឃ​មួយ​អង្គ​បាន​សុគត​ភ្លាម​ៗ ក្រោយ​ពេល​រង​នូវ​អំពើ​ហិង្សា​ពី​ព្រះសង្ឃ​ដូច​គ្នា ដោយ​ចាក់​នឹង​កាំបិត​​ជា​ច្រើន​កន្លែង ក្នុង​ជម្លោះ​រឿង​សង្ឃដីកា (​ពាក្យ​សម្តី​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ២០២០ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​វត្ត​ដេ​អេ ក្នុងភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​បង្ករ​របួស​ស្នាម​ដោយ​ចេតនា ឈ្មោះ ធឿ​ន នី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ​ត្របែក ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្​ត​កំពង់​ចាម ហើយ​បច្ចុប្បន្ន​ព្រះសង្ឃ​គង់នៅ​វត្ត​ដេ​អេ ស្ថិត​នៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ចំណែក​ព្រះសង្ឃ​រង​គ្រោះ​ឈ្មោះ ថ្លាង វុ​ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ​ទឹក​ជ្រៅ ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្តកំពង់ចាម បច្ចុប្បន្ន​ជា​ព្រះ​អង្គ​គង់នៅ​វត្ត​ដេ​អេ ស្ថិត​នៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។

ក្រោយ​កើតហេតុ ព្រះសង្ឃ​រង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ព្រះ​អង្គ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ព្រោះ​រង​ការ​ចាក់​ដោយ​កាំបិត​ជា​ច្រើន​កន្លែង​លើ​ដងខ្លួន លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្តាលផ្លូវ ព្រះ​អង្គ​ត្រូវ​បាន​សុគត​តែ​ម្តង​។

សមត្ថកិច្ច​បន្ត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ករណី​ខាងលើ​នេះ គឺ​ផ្តើម​ចេញពី​ទំនាស់​ពាក្យ​សំដី ដោយ​សង្ឃ​រង​គ្រោះ​បាន​ចោទព្រះ​​សង្ឃ​ជា​ជនសង្ស័យ​ថា ជា​មនុស្ស​ញៀន​ថ្នាំ ។

បច្ចុប្បន្ន​ព្រះសង្ឃ​ជា​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ