ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្លាំង​អាវុធហត្ថ​​៣០​នាក់ និង​ឡាន៤​គ្រឿង​​ ចេញទៅ​ជួយ​ជញ្ជូនពល​ករ​ខ្មែរ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ដោយ​មានការ​ស្នើ​សុំ​ពី​អាជ្ញាធរ​ខេត្តនោះ លោក​ឧត្តមសេនីយ៍ត្រីបោ​ន ប៊ិ​ន មេ​បញ្ជា​ការ​​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ចាត់តាំង​កម្លាំង​អាវុធហត្ថ​ចំនួន​៣០​នាក់ និងរថយន្ត​​៤​គ្រឿងជួយ​ដឹក​ជញ្ជូន​ពល​រ​ដ្ឋដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ដោយ​មានការ​ស្នើ​សុំ​ពី​អាជ្ញាធរ​ខេត្តនោះ លោក​ឧត្តមសេនីយ៍ត្រីបោ​ន ប៊ិ​ន មេ​បញ្ជា​ការ​​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ចាត់តាំង​កម្លាំង​អាវុធហត្ថ​ចំនួន​៣០​នាក់ និងរថយន្ត​​៤​គ្រឿងជួយ​ដឹក​ជញ្ជូន​ពល​រ​ដ្ឋដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​កាលពី
រសៀល​ថ្ងៃ​ទី​២៣ ​មីនា ឆ្នាំ​២០២០ និងចូលរួមការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ផងដែរ ។ នេះបើយោង​តាម​​ផេកបញ្ជា​ការកងរាជអាវុធហត្ថខេត្ត​បន្ទាយ​មាន​ជ័យ ។

https://www.facebook.com/875826952551819/videos/667284870684877/

ទន្ទឹមនោះ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​រងនៃ​កង​យោធពលខេមរភូមិន្ទ មេ​បញ្ជា​​ការ​​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសក៏​បាន​ដាក់​ចេញ​នូវ​ទិស​ស្លោក«ជួយ​គិត ជួយ​ធ្វើ រួម​គ្នា​ទទួលខុស​ត្រូវ»។

សូមបញ្ជាក់ថា ពលករ​ខ្មែរ​ប្រហែល​៥០០​នាក់​ ដែល​វិល​ត្រឡប់​ពី​តាម​ខេត្តក្រុង​នានា​នៃ​ប្រទេស​ថៃ បាន​ជាប់​គាំង​លើ​ទឹកដី​ថៃ​ជិត​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មីនា ព្រោះ​មិន​អាច​ឆ្លង​ដែន​បាន ​ដោយសារ​ចំ​ថ្ងៃ​បិទ​ច្រកព្រំដែន​ទៅ​ហើយ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ ពី​ភាគី​ថៃ អា
ជ្ញា​ធរ​និង​សមត្ថកិច្ច​កម្ពុជា​ខេត្តបន្ទាយមានជ័យ ដែល​មាន​លោក​អភិបាលខេត្ត លោក​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត លោក គាត ហ៊ុ​ល អភិបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​សមត្ថកិច្ច​ប្រចាំច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​២៣ ខែមីនា បាន​ឆ្លង​ទៅ​ទឹក​ដ​ថៃ​ដើម្បី​សួរសុខទុក្ខ និង​នាំ​យកនំ​ប៉័ង​ទៅ​ចែក​ជូន​ពលករ​ខ្មែរ​ទាំងនេះ ដើម្បី​សម្រួល​ដល់​ការ​ទទួលទាន​បណ្តោះអាសន្ន​។

ក្រៅពី​ការ​សួរសុខទុក្ខ​និង​ចែក​នំប៉័ង មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា ក៏​បាន​ណែនាំ​អប់រំដល់​ពលករ​ខ្មែរ​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួនឯង ពោល​គឺ​ពេល​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ត្រូវ​រស់នៅ​ដាច់​ដោយឡែក​ពី​សមាជិ​ក​គ្រួសារ​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព ។ ក្រុម​ពលករ​ខ្មែរ​ទាំងនេះ​និយាយ​ថា ពួក​គេវិល​មក​ពី​តាម​ខេត្ត​ភាគ​ខាងលើ​នៃ​ប្រទេស​ថៃ​តាំងពី​ថ្ងៃ​ទី​២២ ខែមីនា តែ​ហួសពេល​ព្រោះ​មក​ដល់ជិត​ព្រំដែន​គឺ​វេលា​ទៀប​ភ្លឺ​ទៅ​ហើយ ។ តាម​ភាគី​ថៃ​ប្រាប់​ថា ពលករ​ខ្មែរ​ដែល​ជាប់គាំង​ទាំងនេះ​មាន​ប្រហែល​៤០០​ទៅ​៥០០​នាក់ ហើយ​នៅ​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​២៣ ខែមីនា​នឹង​អនុញ្ញាត​ឲ្យ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​តប្រាប់​ថា ពលករ​ទាំងអស់​ពេល​ចូល​ដល់​កម្ពុជា នឹង​ឲ្យ​មន្ត្រី​ជំនាញ​ច​ត្តា​ឡី​ស័ក​ពិនិត្យ​កម្តៅ​តាមដាន​សុខភាព​ពួក​គេ​ផង​ដែរ ។ ចំណែក​អាជ្ញា​ធរ​ខេត្ត បាន​ត្រៀម​ទីតាំង​សម្រាប់​អ្នក​ដែល​មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញ​កម្តៅ​ខ្លួន​ខុសធម្មតា ដើម្បី​រក្សា​ទុក​តាមដាន​សុខភាព ។ ប៉ុន្តែ​តាម​ព័ត៌មាន​ចុង​ក្រោយ​ដែល​កោះ​សន្តិ ភាព​បាន​ទទួល គឺ​ពលករ​ដែល​ជាប់​គាំង​លើ​ដីថៃ​កាលពី​ថ្ងៃ​ទី​២២ ខែមីនា​នោះ​មាន​ជាង​៨០០នាក់​មិនមែន​៥០០​នាក់​ទេ ។ ពលករ​ទាំងនេះក្រោយ​ឆ្លង​ព្រំដែន​ពី​ដី​ថៃ អាជ្ញាធរ​ខេត្ត​បាន​ដឹក​ទៅ​ដាក់​នៅ​ទីតាំង​២​ផ្សេង​គ្នា ដែល​មួយ​នៅ​មណ្ឌលសំចត​របស់​ក្រសួង​សង្គមកិច្ច​និង​អតីត​យុទ្ធ​ជន​ក្នុងភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល​ចំនួន​៨១៨នាក់ និង​មួយទៀត​នៅ​ចំណុច​ស្ថានីយ​រថភ្លើង​ក្នុង
ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត​ជាង​៤០០​នាក់​។

ក្រោយ​ពី​មន្ត្រី​និង​គ្រូពេទ្យ​តាមដាន​សុខភាព បាន​រក​ឃើញ​ពលករ​ជាង​២០​នាក់​នៅ​ទីតាំង​ទាំង២​ខាង​លើ​មាន​កម្តៅ​ខ្លួន​លើស​ពី​ធម្មតា និង​ត្រូវ​បាន​នាំ​យក​រក្សា​ទុក​ដើម្បី​តាមដាន​សុខភាព​បន្ត​ទៀត​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។អាជ្ញាធរ​អះអាង​ថា បើ​តាម​ប្រសាសន៍​ថ្នាក់ដឹកនាំ ត្រូវ​រក្សា​ទុក​ពលករ​ទាំងអស់​ដាច់​ដោយឡែក​ដើម្បី​តាមដាន​សុខភាព​រយៈពេល​១៤​ថ្ងៃ ប៉ុន្តែ​ក៏​អាច​មាន​ករណី​លើកលែង​ដែរ ក្រោយ​ពី​សាកសួរ​ដឹង​អត្តសញ្ញាណ​និង​ទីលំនៅ គឺ​អាជ្ញាធរ​អាច​នឹង​អនុញ្ញាត​ឲ្យ​ពលករ​ដែល​មិន​ជាប់​សង្ស័យ​វិល​ទៅ​ស្រុក​វិញ​រៀង​ៗ​ខ្លួន ព្រមទាំង​បញ្ជូន​ឯកសារ​ឲ្យ​អាជ្ញាធរ​តាម​ស្រុក​របស់​ពលករ​ទាំងនោះ​តាមដាន​ដាន​បន្ត ។

ពាក់ព័ន្ធ​នឹង​ចំនួន​ពលករ​ដែល​វិល​ត្រឡប់​ពីថៃ​ដូច​ហែ​កឋិន​កាលពី​ថ្ងៃ​ទី​២២ ខែមីនា​នោះកោះសន្តិភាព​មិន​អាច​រក​ការ​បំភ្លឺ​លំអិត ដើម្បីទទួល​បាន​ទិន្នន័យ​ពិតប្រាកដ​នោះ​ទេ ដោយលោក សេ មក​រា ប្រធាន​សេនាធិការ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មិន​ធ្វើ​អត្ថាធិប្បាយ និង​ត្រឹមតែ​ប្រាប់​ថាលោក​ជាប់រវល់ ។

ទោះជា​យ៉ាងណា បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​ថា ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ពី​ដី​ថៃ​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​២២ ខែមីនា មាន​ជាង​២​មុ​ឺ​ន​នាក់ ក្នុង​នោះ​ស្ត្រី​ជាង​១​មុ​ឺ​ន​នាក់ ដែល​អ្នក​ប្រើប្រាស់​លិខិតឆ្លងដែន​មាន​ជាង​៣​ពាន់​នាក់ និង​អ្នក​ប្រើប្រាស់ Border Pass មាន​ជាង​៧​ពាន់​នាក់ ។គួរ​បញ្ជាក់​ថា ទ្វារធំ​លើ​ស្ពាន​ព្រំដែន​មិត្ត ភាព​កម្ពុជា​-​ថៃ ប៉ោយ​ប៉ែ​ត​-​ខ្ល​ង​លឹ​ក ភាគី​កម្ពុជា​-​ថៃ​បាន​បើក​មួយ​ចំហៀង​ដើម្បី​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ពី​ថៃ​ឆ្លង​ទៅ​មក​ដូច​ការ​ព្រមព្រៀង ប៉ុន្តែ​យានយន្ត​កម្ពុជា​មិន​មាន​ឆ្លង​ចូល​ទៅ​ដី​ថៃ​ទេ ។ សមត្ថកិច្ច​ប្រាប់​ថា រថ​យន្ត​ថៃ​អាច​ឆ្លង​មក​ដឹក​ត្រី​ដែល​ឈ្មួញថៃ​ទិញ​ពី​ឈ្មួញ​ខ្មែរ​ដល់​ដី​ខ្មែរ​បាន ៕

អត្ថបទសរសេរ ដោយ