ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ចិន​ជោគជ័យ​ទប់​ស្កាត់ COVID-19 ដោយ​បង្ខាំង​មនុស្ស រួច​​ប្រើ​ថ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ចិន​ជោគជ័យ​ក្នុង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​ការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ធ្វើ​ដំណើរ និង​ប្រើ​ថ្នាំ​។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ចិន​ជោគជ័យ​ក្នុង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​ការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ធ្វើ​ដំណើរ និង​ប្រើ​ថ្នាំ​។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ប្រទេស​ជិត​១៧០ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រាប់​ទាំង​ប្រទេស​កម្ពុជា និង​សម្លាប់​ជីវិត​មួយ​ជាង​៣​ម៉ឺន​នាក់​ហើយ​។

ជាក់ស្តែង​គិត​ពី​ម៉ោង​៦​ល្ងាច​មិ​ញ ដល់​ម៉ោង​៦​ព្រឹក​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ​រហូត​ដល់​៤១៣៥៧​នាក់ ដែល​ជា​ចំនួន​ច្រើន ។ ក្នុង​រយៈពេល​២៤​ម៉ោង ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត ចំនួន​១៧៣៧១​នាក់ ហើយ​ថ្ងៃ​ខ្លះ​កើន​ជាង​នេះ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​សារព័ត៌មាន បាន​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ដើម​កំណើត​របស់​វីរុស​នេះ មាន​លក្ខ​ខណៈ​ខុស​គ្នា ។

នៅ​ពេល​នេះ​ជំងឺ​នេះ មាន​ភាព​ខ្លាំងក្លា​មិនមែន​នៅ​ប្រទេស​ចិន ក្នុង​ទីក្រុង​វ៉ូ​ហាន នោះ​ទេ គឺ​នៅ​ប្រទេស​អឺរ៉ុប​វិញ ពិសេស​នោះ​ប្រទេស​អ៊ី​តា​លី អេ​ស្បា​ញ បារាំង អង់គ្លេស ស្វី​ស និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ជាដើម​។​ល ។

សម្តេច​បន្ថែម​ថា ជំងឺ​នេះ គឺជា​ជំងឺ​ថ្មី​មួយ​ប្រទេស ដែល​កើត​ភ្លាម​មិន​ទាន់​មាន​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​ភ្លាម​នោះ​ទេ ប៉ុន្តែ​ឥឡូវនេះ បណ្តា​ប្រទេស​ធំ​ៗ​បាន​កំពុងធ្វើការ​ស្វែងរក​វ៉ាក់សាំង ដើម្បី​ព្យាបាល​នឹង​ជំងឺ​នេះ​ហើយ​។ ជាក់ស្តែង​នោះ នៅ​ប្រទេស​ចិន​បាន​ធ្វើការ​ព្យាបាល និង​ធ្វើការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ​បាន​ជោគជ័យ​ហើយ​។

សម្តេច​បញ្ជាក់​ថា ៖ «​គេ​ជោគជ័យ​មក​ពី​ថ្នាំ​នេះ ថ្នាំ​នោះ ហើយ​មូលហេតុ​សំខាន់​នោះ គឺ​ការ​បង្ខាំង​មនុស្ស​នៅ​ក្នុងផ្ទះ ដោយ​មិន​អនុញ្ញាត​ចេញ​ដើរ​ពី​ផ្ទះ មិន​ឲ្យ​ប៉ះពាល់​គ្នា ។

ប៉ុន្តែ​ប្រទេស​ខ្លះ​ទៀត ពេល​រដ្ឋាភិបាល​អំពាវនាវ ហាម​គេ​មិន​គោរព ដោយ​គេ​នៅ​តែ​ដើរ​ចេញ​ក្រៅ ទៅ​កន្លែង​កម្សាន្ត ធ្វើ​ឲ្យ​ជំងឺ​នេះ​រីក​រា​ដាល​តែ​ម្តង​។ ជំងឺ​នេះ មិន​ត្រឹមត្រូវ​តែ​សម្លាប់​មនុស្ស​ទេ វា​ក៏​បាន​សម្លាប់​សេដ្ឋកិច្ច​សង្គម​ទៀត​ផង​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ