ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ព្រះសង្ឃ​ទូងស្គរ​សូត្រធម៌​បណ្តេញ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

អ្នកពុទ្ធនិយមបានលើកឡើងថា ការសូត្រ​ធម៌​ការពារ​ភយន្តរាយ​ទាំងឡាយ គឺជា​ជំនឿ​មួយ​ដែល​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ជឿជាក់​ជា​យូរ​មក​ហើយ​ថា​ពិតជា​ជំនឿ​ដែល​ត្រឹមត្រូវ​នាំ​ឱ្យ​អ្នក​គោរព​ប្រតិបត្តិ​បាន​សុខ​ចម្រើន ។ ជាក់ស្តែង​ដូច​បច្ចុប្បន្ន​នេះ​មេរោគ​កូ​វី​ដ​១៩​ធ្វើ​ឱ្យ​ពិភពលោក​ទាំងមូល​ធ្លាយ​ដល់​កម្ពុជា​មានការ​ភ័យ​ខ្លាច​ឥទ្ធិពល​របស់​វា​ក្រៃ​លែង ។ ដោយ​មើលឃើញ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​កម្ពុជា​បែប​នេះ​ហើយ ព្រះសង្ឃ​ទូ​ទាំង​ប្រទេស​បាន​កំណត់​យក​រសៀល​ថ្ងៃ​ទី​២៣ មីនា​ជា​ទិវា​ទូងស្គរ​សូត្រធម៌​ដើម្បី​រារាំង​ការ​ចម្លង​ដ៏​ខ្លាំងក្លា​នៃ​មេរោគ​កូ​វី​ដ​១៩​នេះ​បន្ត​ទៅ​ទៀត ។…

អ្នកពុទ្ធនិយមបានលើកឡើងថា ការសូត្រ​ធម៌​ការពារ​ភយន្តរាយ​ទាំងឡាយ គឺជា​ជំនឿ​មួយ​ដែល​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ជឿជាក់​ជា​យូរ​មក​ហើយ​ថា​ពិតជា​ជំនឿ​ដែល​ត្រឹមត្រូវ​នាំ​ឱ្យ​អ្នក​គោរព​ប្រតិបត្តិ​បាន​សុខ​ចម្រើន ។

ជាក់ស្តែង​ដូច​បច្ចុប្បន្ន​នេះ​មេរោគ​កូ​វី​ដ​១៩​ធ្វើ​ឱ្យ​ពិភពលោក​ទាំងមូល​ធ្លាយ​ដល់​កម្ពុជា​មានការ​ភ័យ​ខ្លាច​ឥទ្ធិពល​របស់​វា​ក្រៃ​លែង ។ ដោយ​មើលឃើញ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​កម្ពុជា​បែប​នេះ​ហើយ ព្រះសង្ឃ​ទូ​ទាំង​ប្រទេស​បាន​កំណត់​យក​រសៀល​ថ្ងៃ​ទី​២៣ មីនា​ជា​ទិវា​ទូងស្គរ​សូត្រធម៌​ដើម្បី​រារាំង​ការ​ចម្លង​ដ៏​ខ្លាំងក្លា​នៃ​មេរោគ​កូ​វី​ដ​១៩​នេះ​បន្ត​ទៅ​ទៀត ។

ជា​លទ្ធផល​ឃើញ​ថា ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ពិតជា​មាន​អានុភាព​ខ្លាំងក្លា​មែន មាន​អំណាច​សាបព្រោះ​គ្រប​សង្កត់​មេរោគ​នេះ​ឱ្យ​បាក់បប​ខ្លបខ្លាច ដែល​មេរោគ​នេះ​ធ្លាប់តែ​ចម្លង​ទៅ​មនុស្ស​នៅ​កម្ពុជា​មាន​ចំនួន​កើនឡើង​រាល់ថ្ងៃ​គួរ​ឱ្យ​បារម្ភ​បំផុត តែ​ក្រោយ​ពេល​ព្រះសង្ឃ​សូត្រធម៌​រួច ស្រាប់តែ​ការ​ចម្លង​នៃ​មេរោគ​នេះ​ធ្លាក់​ចុះ​មក​ស្ទើរតែ​ដល់​ចំណុចសូន្យ នេះ​ជា​អានុភាព​នៃ​ព្រះធម៌ និងបូករួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ខាងអាណាចក្រផង។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ