ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ហុងកុង ដែល​ត្រួតពិនិត្យ​អ្នកដំណើរ​នៅ​ព្រ​លាន​យន្តហោះ ឆ្លង​កូវី​ដ​១៩

4 ឆ្នាំ មុន

ហុងកុង ៖ គ្រូពេទ្យ​ម្នាក់ ដែល​មាន​ភារកិច្ច​ពិនិត្យ​អ្នកទេសចរ​ដែល​វិល​ត្រឡប់​នៅ​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​ហុងកុង គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​យ៉ាងតិច ១០​នាក់ ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​បឋម​សម្រាប់​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ច័ន្ទ​។ បុគ្គលិក​មន្ទីរ​សុខាភិបាល ដែល​ជា​បុគ្គលិក​ធ្វើការ​នៅ​ព្រ​លាន​យន្តហោះ​ចាប់តាំងពី​ថ្ងៃ​ទី​១៦…

ហុងកុង ៖ គ្រូពេទ្យ​ម្នាក់ ដែល​មាន​ភារកិច្ច​ពិនិត្យ​អ្នកទេសចរ​ដែល​វិល​ត្រឡប់​នៅ​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​ហុងកុង គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​យ៉ាងតិច ១០​នាក់ ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​បឋម​សម្រាប់​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ច័ន្ទ​។

បុគ្គលិក​មន្ទីរ​សុខាភិបាល ដែល​ជា​បុគ្គលិក​ធ្វើការ​នៅ​ព្រ​លាន​យន្តហោះ​ចាប់តាំងពី​ថ្ងៃ​ទី​១៦ ខែមីនា កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ Prince of Wales នៅ Sha Tin​។

ប្រភព​មួយ​បាន​និយាយ​ថា​៖ «​លោកស្រី​វេជ្ជបណ្ឌិត ទទួលខុសត្រូវ​ភាគច្រើន​ក្នុង​ការ​ចុះហត្ថ​លេខា​លើ​ការ​សម្រេច​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក និង​ជា​អ្នក​សួរ​សំណួរ​អ្នកដំណើរ​»​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​នាង​ឆ្លង​វីរុស​នេះ​ដោយ​របៀប​ណា? ប្រសិនបើ​មានការ​បញ្ជាក់ នាង​អាច​ជា​វេជ្ជបណ្ឌិត​ដំបូង​គេ​នៅ​ហុងកុង ដែល​បាន​ឆ្លង​ជំងឺ​នេះ​ពេល​កំពុងធ្វើការ​នៅ​ទីក្រុង​។

ប្រភព​វេជ្ជសាស្ត្រ​បាន​និយាយ​ថា វេជ្ជបណ្ឌិត​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ត្រួតពិនិត្យ​ករណី​គ្មាន​រោគ​សញ្ញា ក្នុង​ចំណោម​អ្នកដំណើរ​ដែល​វិល​ត្រឡប់​មក​ទីក្រុង​វិញ ហើយ​បាន​ពាក់​ត្រឹមតែ​ម៉ាសការ​ពារ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ កាលពីមុន​វេជ្ជបណ្ឌិត​ពីរ​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​យល់​ថា បាន​ឆ្លង​វីរុស​នេះ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​បរទេស​។

ប្រសិនបើ​ការ​ធ្វើតេស្ត​វិជ្ជមាន​នៅ​ថ្ងៃ​ច័ន្ទ ត្រូវ​បាន​បញ្ជាក់​ថា វា​នឹង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ទីក្រុង​កើន​ដល់ ៣២៧​នាក់ ដោយ​មាន​មនុស្ស ៤​នាក់​បាន​បាត់បង់​ជីវិត​។

ទីក្រុង​ហុងកុង បាន​រាយការណ៍​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ករណី​ចំនួន​៤៤ កាលពី​ថ្ងៃអាទិត្យ ដែល​ជា​ចំនួន​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល ២​ថ្ងៃ​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ