ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ១០០ លាន​រៀល ជូន​ចំពោះ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ នៃ​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ១០០ លាន​រៀល ជូន​ចំពោះ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា ប្រា​សាក់ សូម​ចូលរួម​ជា​កម្លាំង​ផ្នែក​មួយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់ បង្ការ និង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​សុវត្ថិភាព និង​សុខភាព​ប្រជាជន​កម្ពុជា ។

លោក សូ​នី បន្ត​ថា «​ក្រៅពី​ការ​រួមចំណែក​ជា​ថវិកា​ជាមួយ​រដ្ឋាភិបាល ប្រា​សាក់ ក៏​បាន​ដាក់​ចេញ​ជា​វិធានការ​ជា​បន្ទាន់ និង​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដល់​បុគ្គលិក និង​អតិថិ​ជ​ន ដោយ​បាន​អនុវត្ត​វិធាន​ផ្នែក​អនាម័យ​ល្អ និង​សុវត្ថិភាព ដូច​ជា ការ​ត្រួតពិនិត្យ​វាស់​ស្ទង់​សីតុណ្ហ​ភាព​របស់​បុគ្គលិក និង​អតិថិជន​ទាំងអស់​មុន​នឹង​ចូល​ក្នុង​អគារ ប្រា​សាក់ ការ​លាង​សម្អាត​​​ដៃ​ជា​ញឹកញាប់​ជាមួយនឹង​សាប៊ូ ឬ​អាល់កុល​លាងដៃ ការ​ពាក់​ម៉ាស់ ការ​រក្សា​គម្លាត​នៃ​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​សម្អាត​ការិយាល័យ​ជា​ប្រចាំ​» ។

ប្រា​សាក់ ក៏​បាន​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ​កូ​វី​ដ​-១៩ តាម​ប័ណ្ណ​ផ្សាយ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ផលិត​​វី​ដេ​អូ​ខ្លី​ដែល​ផ្សាយ​តាម ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប្រា​សាក់ និង​ផលិត​ឯកសារ​អប់រំ​ក្នុង​ការ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ផ្សេង​ទៀត​ជូន​ដល់​បុគ្គលិក និង​អតិថិជន​ទាំងអស់ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​និង​ចូលរួម​ប្រយុទ្ធ​នឹង​ការ​ចម្លងជំងឺ​ដ៏​កាច​សាហាវ​នេះ ។

លើស​ពី​នេះ ប្រា​សាក់ ក៏​បាន​លើកទឹកចិត្ត​ឱ្យ​អតិថិជន និង​សាធារណជន​ងាក​មក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​វិញ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់ ដូច​ជា ផ្ទេរ​ប្រាក់ ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង ស្គេ​ន​ទូទាត់​តាម QR កូដ តាម​រយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត ប្រា​សាក់ និង​សេវា​ទូទាត់​ឆ្លង​ធនាគារ​តាម​កម្មវិធី​បាគង​នៅ​លើ​ទូរស័ព្ទ​ដៃ ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​សាច់ប្រាក់​ដែល​មិន​ចាំបាច់ ដែល​អាច​មាន​ជាប់​បាក់តេរី និង​វីរុស ជាយថាហេតុ ។

លោក​បន្ត​ថា «​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ តាង​នាម​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ទាំងអស់​របស់ ប្រា​សាក់ ខ្ញុំបាទ​សូម​គោរព​ជូនពរ​ចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោក​ជំទាវ លោក លោកស្រី អ្នក​នាង​កញ្ញា​ទាំងអស់ សូម​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព​គ្រប់​ៗ​គ្នា ។

សូម​ចូល​រួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់ និង​ក្រុម​គ្រួសារ ។ យើង​រួម​គ្នា​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​​រក្សា​បាន​សុវត្ថិភាព​ខ្ពស់​ទាំងអស់​គ្នា​!» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ