ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មី​យ៉ា​ន់​ម៉ា ​ទើប​រក​ឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ពីរ​ករណី​ដំបូង​ក្នុង​ប្រទេស

4 ឆ្នាំ មុន

មីយ៉ាន់ម៉ា ៖ ប្រទេស​មី​យ៉ា​ន់​ម៉ា ​ទើបតែ​បាន​ប្រកាស​ថា ​ខ្លួន​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន​២​ករណី​ដំបូង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ ខែមីនា ឆ្នាំ២០២០។…

មីយ៉ាន់ម៉ា ៖ ប្រទេស​មី​យ៉ា​ន់​ម៉ា ​ទើបតែ​បាន​ប្រកាស​ថា ​ខ្លួន​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន​២​ករណី​ដំបូង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ ខែមីនា ឆ្នាំ២០២០។ ​នេះ​បើ​យោង​តាម​ប្រភព​ព័​ត៌​​មាន​ពី straitstimes​។​

មន្ត្រី​សុខាភិបាល​មី​យ៉ា​ន់​ម៉ា បាន​​បញ្ជាក់​ថា ​ក្នុង​ចំណោម​អ្នក​ធ្វើតេស្ត​សរុប​២១៤​នាក់​ គឺ​មាន​អ្នក​ឆ្លង​​ចំនួន​​ពីរ​ករណី ​គឺ​ម្នាក់​ជា​បុរស​មី​យ៉ា​ន់​ម៉ា ​វ័យ​៣៦​ឆ្នាំ ដែល​​បាន​​ត្រឡប់​​មកពី​សហ​រដ្ឋ​​​អា​មេ​​រិក និង​​ម្នាក់​ទៀត​ជា​បុរស​វ័យ​២៦​ឆ្នាំ ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​​អង់គ្លេស​។

បើតាម​មន្ត្រី​មី​យ៉ា​ន់​ម៉ា អះអាង​ថា ​ខ្លួន​នឹង​បន្ត​ស្វែងរក​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ទាំង​ពីរ​​នាក់​នេះ​បន្ត​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​លើក​មុន នៅ​តំបន់​អាស៊ី​អា​គ្ន​យ៍​មាន​តែ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ឡាវ​ទេ​ ដែល​បាន​ប្រកាស​ថា ​ប្រទេស​របស់​ខ្លួន​មិន​មានការ​ឆ្លង​វីរុស COVID-19 ខណៈ​វីរុស​នេះ​បាន​ឆ្លង​ទៅ​កាន់​​ប្រទេស​នានា​ជា​ច្រើន​លើ​ពិភពលោក​។ ដក​ស្រង់​ចេញពី​វេបសាយ ៖ straitstimes (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ