ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើពិភពលោក ​អ្នកឆ្លងកូវីដ-១៩​កើន​ឡើង​​ដល់ជាង​៣សែននាក់​ហើយ​

4 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​ហ្សុ​ឺ​ណែវ អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភព​WHO លោក​TEDROS GHEBREYESUS ថ្លែង​នា​ថ្ងៃ​ទី​២៣​មីនា​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​នៅ​លើ​ពិភពលោក​ពេល​នេះ​បាន​កើន​ដល់​ជាង​៣០០.០០០​នាក់​ហើយ​។ ប្រមុខ​WHO​គូសបញ្ជាក់​ថា បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ បាន​កើន​ដល់​ជាង​៣០០.០០០​នាក់…

អង្គការ​សុខភាព​ពិភពលោក៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​ហ្សុ​ឺ​ណែវ អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភព​WHO លោក​TEDROS GHEBREYESUS ថ្លែង​នា​ថ្ងៃ​ទី​២៣​មីនា​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​នៅ​លើ​ពិភពលោក​ពេល​នេះ​បាន​កើន​ដល់​ជាង​៣០០.០០០​នាក់​ហើយ​។

ប្រមុខ​WHO​គូសបញ្ជាក់​ថា បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ បាន​កើន​ដល់​ជាង​៣០០.០០០​នាក់ ដែល​នោះ​ជា​តួលេខ​បញ្ជូន​មក​ពី​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​នៃ​ពិភពលោក​។ លោក​បញ្ជាក់​ថា​ការ​ឆ្លង​មាន​សភាព​លឿន​បំផុត​។ ៦៧​ថ្ងៃក្រោយ​លេច​អ្នក​ឆ្លង​ដំបូង​មាន​អ្នក​ឆ្លង​១០០.០០០​នាក់ ១១​ថ្ងៃ​បន្ទាប់​ពី​នេះ​មាន​អ្នក​ឆ្លង​១០០.០០០​នាក់​ទៀត រួច​ត្រឹមតែ​៤​ថ្ងៃ​បន្ទាប់​ពី​នោះ​មាន​អ្នក​ឆ្លង​ថែម​១០០.០០០​នាក់​ទៀត​។

ទោះបី​យ៉ាងណា​លោក​គូសបញ្ជាក់​ថា យើង​ពុំ​មែន​ជា​ចំណាប់ខ្មាំង​នៃ​ស្ថិតិ​នោះ​ឡើយ ដោយ​លោក​លើក​ពី​លទ្ធភាព​នៃ​ការ​ផ្លាស់​ប្ដូរ​ទិស​ដៅ​នៃ​ការ​ឆ្លង​។ ដោយ​យល់​ស្រប​ថា​សំណើ​ឲ្យ​មនុស្ស​ទាំងឡាយ​ស្ថិត​នៅ​ក្នុងផ្ទះ ចៀសវាង​ចេញ​ក្រៅ ព្រមទាំង​វិធានការ​ដទៃ​ៗ​ទៀត ដើម្បី​ឲ្យ​មនុស្ស​ស្ថិត​នៅ​ឃ្លាត​ពី​គ្នា គឺ​សំដៅ​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស ហើយ​ឲ្យ​បាន​ចំណេញ​ពេល​។

លោក​គូសបញ្ជាក់​ទៀត​ថា បណ្ដា​វិធានការ​ដែល​ចាត់ ដើម្បី​ទប់​ការ​ឆ្លង​អាច​មាន​បណ្ដា​ផលវិបាក​ដែល​មិន​អាច​ទាយ​ទុក​មុន ដូច​ជា​នាំ​ឲ្យ​មានការ​ខ្វះ​បណ្ដា​ឧបករណ៍​ការពារ​ចាំបាច់​ជាដើម​។ លោក​បន្ត​ថា ការ​ចាក​ចេញពី​វិបត្តិ​នេះ ចាំបាច់​ឲ្យ​មានការ​សន្យា​និង​ការ​សម្របសម្រួល​ខាង​នយោបាយ ក្នុង​កម្រិត​ពិភពលោក​។

អត្ថបទសរសេរ ដោយ