ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់គោលដៅ​​ត្រួតពិនិត្យ​​សុខភាព​និងណែនាំធ្វើអនាម័យដល់​ប្រជា​ពល​រដ្ឋ​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ កាលពី​ថ្ងៃ​ទី​២៣ ខែ​មី​នា ឆ្នាំ​២០២០ លោក​ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង បញ្ជា​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​គោលដៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​៣​គោលដៅ​ក្នុង​ខេត្តស្ទឹងត្រែង​ ដើម្បី​ត្រួតពិនិត្យ​និង​ណែនាំ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រថយន្ត…

ខេត្តស្ទឹងត្រែង​ ៖​ កាលពី​ថ្ងៃ​ទី​២៣ ខែ​មី​នា ឆ្នាំ​២០២០ លោក​ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង បញ្ជា​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​គោលដៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​៣​គោលដៅ​ក្នុង​ខេត្តស្ទឹងត្រែង​ ដើម្បី​ត្រួតពិនិត្យ​និង​ណែនាំ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រថយន្ត ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ករណី​សង្ស័យឆ្លង​​​ជំងឺ​កូ​វី​ដ​-១៩ ដែលកំពុង​​កើត​មានឡើង​ជាស​កល បន្ទាប់​ពី​ក្រសួងសុខាភិបាល​បាន​អះអាង​ថា​នៅ​កម្ពុជា​មាន​អ្នក​ផ្ទុក​​ជំងឺប្រភេទ​​នេះចំនួន​​៨៧​ករណី​ហើយ​។

លោក​វេជ្ជបណ្ឌិត​ទ​ន ​វុ​ទ្ធី​ អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ប្រធាន​អន្តរាគមន៍​ផ្នែក​ជំងឺឆ្លង​បាន​ទទួលស្គាល់​ថា​ ​មក​ទល់​នឹង​ថ្ងៃនេះ​ករណី​សង្ស័យ​ឆ្លង​​ជំងឺ​​កូ​វី​ដ-​១៩​នេះ​​បានរកឃើញ​​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួនក្នុង​ប្រទេស​កម្ពុជា ដែល​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​រួម​គ្នា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​។

លោក​វេជ្ជបណ្ឌិត​អំពាវនាវ​ឱ្យ​បងប្អូន​យកចិត្តទុកដាក់​​​ធ្វើ​​អនាម័យ​ជា​ពិសេស​ក្នុង​គ្រួសារ ​បើ​មាន​សមា​ជិ​ក​ណាមួយ​​មាន​ការ​អាកា​រៈ​ក្តៅ​ខ្លួន សួ​ម​កុំ​អល់អែក​ត្រូវ​រួសរាន់​ទៅ​រក​សេវា​សុខាភិបាល​ជា​បន្ទាន់ ជា​ពិសេស​អ្នកមាន​បងប្អូន​ដែលធ្វើដំណើរ​មក​ពី​បណ្តា​ប្រទេស​នានា​ដូច​ជា​ថៃ និង​ម៉ាឡេ​ស៊ី​ជាដើម​។

លោក កែវ ខេ​ម រិ​ន្ទ មន្ត្រី​សុខាភិបាល​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្តី​ តាម​ម៉ូតូ​ក្តី យើង​សង្កេត​ឃើញ​ថា ពួក​គាត់​​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន ព្រោះពួក​​គាត់​មាន​ពាក់​មាស់​គ្រប់​គ្នា ហើយ​មន្ត្រី​យើង​បាន​ប្រើ​ឧបករណ៍​វាស់កម្តៅ មាន​ស្ថានភាព​ធម្មតា​។

លោក​បាន​ពន្យល់​បន្ថែម​ថា​​ បើ​បងប្អូន​មាន​ញាតិ​មិត្ត ឬ​ក្រុម​គ្រួសារ​មក​ពី​ប្រទេស​ថៃ​ឬ​ប្រទេស​ម៉ា​ឡេ​ស៊ី​ សូមកុំ​មាន​ភាព​ស្នីទ​ស្នាល​ជាមួយ​គ្នា ត្រូវ​មក​ជួប​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន ​ដើម្បី​ពិនិត្យ​ ឬ​វាស់​កម្តៅ ​ឬក៏ត្រូ​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា​ចំនួន​១៤​ថ្ងៃ​សិន​។

លោក​បន្ត​ថា​ បើ​បងប្អូន​មាន​អ​កា​រៈដូចជា ​ក្តៅខ្លួន, ក្រហម​មុខមាត់​, ភ្នែក​មមី, ក្អក, កណ្តាស់, ហៀរ​សំបោរ​, ឈឺក្បាល​, ក្តៅខ្លួន​ ​និងឈឺ​បំពង់ក ​ត្រូវ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ឆាប់​បំផុត​។

លោក មាន សាន ​បានបន្តថា ប្រជាពលរដ្ឋ​មក​ពី​ភូមិ​កា​៥​ ស្រុក​ស្នួល​ ខេត្តក្រចេះ​បាន​គាំទ្រ​ចំពោះ​ការ​ត្រួតពិនិត្យ​របស់​មន្ត្រី​សុខាភិបាល ​ព្រោះ​នេះ​ជា​វិធានការ​មួយ ដែល​យើង​បាន​រួម​គ្នា​ការពារ​ប្រសើរ​ជាង​ការ​ព្យាបាល​នូវជំងឺរលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ ​បង្កឡើងដោយវីរុស​កូ​វី​ដ-​១៩ ​​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​លើកកំពស់​ប្រុង​ប្រយ័ត្ន​ហើយ ។

សូម​បញ្ជាក់​ថា នៅ​ខេត្តស្ទឹងត្រែង​មន្ត្រី​សុខាភិបាល​បាន​រៀបចំ​គោលដៅ​ត្រួតពិនិត្យ​ចំនួន​៣​កន្លែង​ផ្សេង​គ្នាគឺ ទី១-​នៅ​ចំណុច​អូរ​ពងមាន់​ តាម​ផ្លូវជាតិ​លេខ​៧ ទី​២-​នៅ​ចំណុច​វាល​រំពេរ​ផ្លូវជាតិ​លេខ​៧៨ និង​ទី​៣​-នៅ​ចំណុច​ឃុំ​សំអាង​ផ្លូវជាតិ​លេខ​០៩​ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ