ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតាមចាប់មុខសញ្ញាចោរម្នាក់ទៀត​ ករណី​លួួច​ស្លាក​លេខ​​ឡាន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់​ត្រូវបានឃាត់ខ្លួន​​ ពាក់ព័ន្ធ​ករណី​​លួច​ស្លាក​រថយន្តរបស់ប្រជាពលរដ្ឋ​​កាល​ពីវេលាម៉ោង​១២និង៣០នាទីរំលងអធ្រាត្រ​ឈានចូល​នៅថ្ងៃទី​២៤ មីនា ។ នេះបើយោងតាម​ផេក​របស់​ស្នងការរាជធានីភ្នំពេញ ។ ប្រភព​ឱ្យដឹងទៀតថា សមត្ថកិច្ច​​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យខាងលើ…

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់​ត្រូវបានឃាត់ខ្លួន​​ ពាក់ព័ន្ធ​ករណី​​លួច​ស្លាក​រថយន្តរបស់ប្រជាពលរដ្ឋ​​កាល​ពីវេលាម៉ោង​១២និង៣០នាទីរំលងអធ្រាត្រ​ឈានចូល​នៅថ្ងៃទី​២៤ មីនា ។ នេះបើយោងតាម​ផេក​របស់​ស្នងការរាជធានីភ្នំពេញ ។

ប្រភព​ឱ្យដឹងទៀតថា សមត្ថកិច្ច​​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យខាងលើ ក្នុង​ចំណោមបក្សពួក​២​នាក់ ពី​បទ​លួច​ស្លាក​លេខ​រថយន្ត ។ ជនសង្ស័យ​រូបនេះ ឈ្មោះ សៅ វ​ណ្ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅផ្ទះ​ជួល​គ្មាន​លេខ ភូមិ​3 សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ។

វត្ថុ​តាង​​មាន​ស្លាក​លេខ​រថយន្ត​​6​គូ (ស្មេ​ី​​​12​សន្លឹក) ដែល​មាន​ភ្នំពេញ 2AR:4712 ចំនួន​០២​សន្លឹក។ ភ្នំ​ពេញ 2AR:0509 ចំនួន​០២​សន្លឹក។ ភ្នំពេញ 2AB:6207 ចំនួន​០២​សន្លឹក ។ ភ្នំពេញ 2AS:2485 ចំនួន​០២​សន្លឹក ។ ភ្នំពេញ 2AU:6487 ចំនួន​២​សន្លឹក ។ ភ្នំពេញ 2BA:2430 ចំនួន​០២​សន្លឹក ។ សម្រាប់​ឧ​បករ​ណ៍​សម្រាប់​កាច​សោ​កុងតាក់​ម៉ូតូ​ចំនួន១ ។ សោ​​សម្រាប់​ដោះ​(​ទួល​វ៉ី​ស​)​ ស្លាក​លេខ​រថយន្ត​ចំនួន5​ដេ​ី​ម​ ។ កាបូប​ខ្មៅ សម្រាប់​ដាក់​ស្លាក​លេខ​ចំនួន​១ ។

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​សាកសួរ​ និងបន្ត​ស្រាវជ្រាវ​រក​បក្សពួក និង​កសាង​​​សំណុំរឿងតាមនីតិវិធី ។

អត្ថបទសរសេរ ដោយ