ឥណ្ឌូ​នេ​ស៊ី​ផលិត​ថ្នាំ​ប្រឆាំង​គ្រុនចាញ់ Chloroquine ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​១៩


ឥណ្ឌូ​នេ​ស៊ី ៖ ប្រធានាធិបតី Joko Jokowi Widodo បាន​មាន​ប្រសាសន៍ ថ្ងៃ​ច័ន្ទ ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ប្រាកដប្រជា​លើ​ការ​ផ្គត់ផ្គង់​ថ្នាំ Chloroquine ដែល​ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ កំពុង​តែ​ត្រូវ​បាន​សាកល្បង​ជា​ទម្រង់​នៃ​ការ​ព្យាបាល​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​កូ​វី​ដ​១៩ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​កំពុង​ស្តុក​ទុក​ថ្នាំ និង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​។

លោក Jokowi បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ឱសថ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ឈ្មោះ PT Kimia Farma បាន​ផលិត​ថ្នាំ​នេះ ដែល​ត្រូវ​បាន​ចម្រាញ់​ចេញពី​មែកឈើ Cinchona ដែល​ជា​រុក្ខជាតិ​សម្បូរ​នៅ​ក្នុង​ប្រទេស​។

លោក​បាន​បន្ត​ថា​៖ «​មិន​មាន​វិធី​ព្យាបាល និង​ការ​កំចាត់​ជំងឺ​កូ​វី​ដ​១៩​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​បទ​ពិសោធន៍​ពី​ប្រទេស​ផ្សេង​ៗ ថ្នាំ Chloroquine អាច​ជួយ​ឱ្យ​អ្នកជំងឺ​ឱ្យ​ជា​ពី​ជំងឺ​នេះ​។ ថ្នាំ​នេះ​នឹង​មិន​មាននៅ​តាម​ហាង​លក់​ថ្នាំ​នោះ​ទេ ព្រោះ​វា​អាច​ចេញ​ឱ្យ​ប្រើ​បាន​ទាល់តែ​មាន​វេជ្ជបញ្ជា​»​។

លោក​បាន​អះអាង​ថា រដ្ឋាភិបាល​បាន​ធានា​ថា​នឹង​មាន ថ្នាំ​គ្រាប់ Chloroquine ចំនួន ៣​លាន​គ្រាប់ ដែល​អាច​រកបាន​នៅ​មន្ទីរពេទ្យ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្នាំ​គ្រុនចាញ់​នេះ នៅ​តែ​ស្ថិត​ក្រោម​ការ​សាកល្បង​ព្យាបាល​នៅ​អង្គការ​សុខ​ភាព​ពិភពលោក (WHO) រួម​ជាមួយ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ Avigan​។ ជាមួយ​គ្នា​នេះ គេ​ក៏​មានការ​សាកល្បង​លើ​ការ​ប្រើប្រាស់​ថ្នាំ​ពន្យា​ជំងឺអេដស៍​២​បូក​បញ្ចូល​គ្នា ដែល​មាន Lopinavir និង Ritonavir​។ ថ្នាំ​ប្រឆាំង​នឹង Ebola ឈ្មោះ​ថា Remdesivir ក៏​ត្រូវ​បាន​គេ​ធ្វើការ​សាកល្បង​ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ