ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​ព្រួយបារម្ភ​ខ្លាំង​ពី​ទំហំ​នៃ​ការ​ផ្ទុះ​កូ​វី​ដ​-១៩ បរិច្ចាគ​ប្រាក់​ឱ្យ​(WHO)

4 ឆ្នាំ មុន

រដ្ឋាភិបាល​សិង្ហ​បុរីនឹង​បរិច្ចាគ​ថវិកា​ចំនួន៥០០,០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​ផែនការ​ត្រៀម​និង​ឆ្លើយ​តប​ជា​យុទ្ធសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក(WHO) សម្រាប់​កូ​វី​ដ​-១៩ ដែល​មាន​គោល​បំណង​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ពី​មនុស្ស​ទៅ​មនុស្ស ​។ ក្រសួង​បាន​និយាយ​ថា​ ប្រទេស​សិង្ហ​បុរី​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ អំពី​ទំហំ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​-១៩ និង​ផល​ប៉ះពាល់​សុខភាព​សាធារណៈ សង្គម…

រដ្ឋាភិបាល​សិង្ហ​បុរីនឹង​បរិច្ចាគ​ថវិកា​ចំនួន៥០០,០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​ផែនការ​ត្រៀម​និង​ឆ្លើយ​តប​ជា​យុទ្ធសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក(WHO) សម្រាប់​កូ​វី​ដ​-១៩ ដែល​មាន​គោល​បំណង​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ពី​មនុស្ស​ទៅ​មនុស្ស ​។ ក្រសួង​បាន​និយាយ​ថា​ ប្រទេស​សិង្ហ​បុរី​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ អំពី​ទំហំ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​-១៩ និង​ផល​ប៉ះពាល់​សុខភាព​សាធារណៈ សង្គម និង​សេដ្ឋកិច្ច​ រួម​ទាំង​ការ​បាត់បង់​អាយុជីវិត​មនុស្ស​ជា​ច្រើន ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា ដែល​ចេញ​ដោយ​ក្រសួងការបរទេស​ និង​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃ​ចន្ទ ការ​បរិច្ចាគ​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អង្គការសហប្រជាជាតិ​និង​អង្គការ​សុខភាព​ពិភពលោក​។

ពួក​គេ​បាន​បន្ថែម​ថា​៖ «ប្រទេស​សិង្ហ​បូ​រី នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ិជាមួយ​អង្គការ​សុខភាព​ពិភពលោក​និង​អង្គការសហប្រជាជាតិ ដើម្បី​រិះរក​វិធី​ដែល​យើង​អាច​ចូលរួម​ចំណែក​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​» ។

អត្ថបទសរសេរ ដោយ