អ្នកយល់ពីធម៌វិន័យរមែងជាអ្នករីករាយជាមួយតែជីវិតដ៏ផូរផង់ ជាអ្នកសង្រួមឥន្ទ្រិយល្អហើយ មានតែសេចក្តីស្ងប់ចិត្ត មិនមាននូវការខ្វាយខ្វល់រឿងលាភសក្ការៈដោយច្រើនឡើយ ។
នៅពេលចិត្តមិនលោភ មិនក្រោធ និងមិនវង្វេង ជាអ្នកមិនប្រកាន់ខ្លួន មិនចេះមោះហ្មងក្នុងអារម្មណ៍ដូច្នេះហើយ ក៏រមែងជាអ្នករស់នៅដោយចិត្តបរិសុទ្ធ ព្រោះតែអំណាចនៃចិត្តមេត្តា ករុណា មានការយល់ចិត្ត យល់ថ្លើមអ្នកដទៃ មានចិត្តទូលាយជួយអ្នកដទៃដោយភក្តីភាព និងជាអ្នកចេះអប់រំជីវិតឱ្យស្ថិតនៅតែក្នុងប្រយោជន៍បច្ចុប្បន្ន ។
អ្នកពុទ្ធវិទ្យាបានដាស់តឿនថា កាលបើបុគ្គលចង់បានសុខភាពផ្លូវចិត្តល្អ មានស្មារតីរឹងមាំចងចាំគ្រប់ៗកាល អ្នកមិនត្រូវនឹកស្ពាយយករឿងរ៉ាវក្នុងអតីតកាលជាប់តាមខ្លួន និងមិនរំពឹងគិតទៅដល់អនាគតនោះឡើយ គឺមានជីវិតរស់នៅតែជាមួយនឹងបច្ចុប្បន្នកាលតែម្យ៉ាងគត់ នោះអ្វីៗនឹងប្រព្រឹត្តទៅល្អហើយ ។ សាន សារិន
ចែករំលែកព័តមាននេះ