ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលធ្វើសកម្មភាពម្តុំធនាគារ អស់លក្ខណ៍ត្រឹមសន្តិសុខ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​យាម​នៅ​ក្រោយ​ធនា​គារមួយកន្លែង ​ខណៈ​គាត់​កំពុង​​ដើរយាម​ល្បាត ​ស្រាប់តែ​​មាន​​ជនសង្ស័យ​ម្នាក់​ចូល​មក​លើក​ប៉ៅ​អ៊ី​ និ​ង​រើសម្ភា​រៈ​នៅលើប៉ៅអី​នោះ​ ហើយក៏​ត្រូវបុរសជាសន្តិសុខឃើញ​ទាន់ក៏​ចាប់​​​ប្រគល់​ឱ្យ​​សមត្ថកិច្ច​​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​មី​នា ​ឆ្នាំ​២០២០…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​យាម​នៅ​ក្រោយ​ធនា​គារមួយកន្លែង ​ខណៈ​គាត់​កំពុង​​ដើរយាម​ល្បាត ​ស្រាប់តែ​​មាន​​ជនសង្ស័យ​ម្នាក់​ចូល​មក​លើក​ប៉ៅ​អ៊ី​ និ​ង​រើសម្ភា​រៈ​នៅលើប៉ៅអី​នោះ​ ហើយក៏​ត្រូវបុរសជាសន្តិសុខឃើញ​ទាន់ក៏​ចាប់​​​ប្រគល់​ឱ្យ​​សមត្ថកិច្ច​​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​មី​នា ​ឆ្នាំ​២០២០ នៅចំណុចធនាគារមួយកន្លែង ​តាម​បណ្តោយ​ផ្លូវ​១១០ ផ្លូវភ្លោះ ស្ថិត​​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

​ជនសង្ស័យ​ម្នាក់​​ខាងលើឈ្មោះ​ធី ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​។​

តាម​ប្រភព​ព័ត៌មាន​ពីបុរសជា​សន្តិសុខ​​ម្នាក់​ខាងលើ​ឈ្មោះ​អាន ច័ន្ទ​ទី អាយុ​២៤​ឆ្នាំ បានអោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​គាត់​បាន​យាម​នៅ​ក្រោយ​ធនា​​គារ​​រហូត​​ដល់​វេលា​ម៉ោង​​កើតហេតុ​ខាងលើ​​ជា​ម៉ោង​ដែលគាត់​ត្រូវ​ដើរ​ល្បាត​។

តាមប្រភពដដែល​បានបន្ត​ថា ​លុះ​​មួយសន្ទុះ​ក្រោយមក​ ក៏​មាន​ជនសង្ស័យ​ម្នាក់បាន​មក​លើក​ប៉ៅ​អ៊ី​របស់​គាត់​ចេញ​ ​ហើយ​នៅ​ក្នុង​ប៉ៅ​អ៊ី​​នោះ​គឺ​មាន​លុយ​ចំនួន​១០០​បាត ​និ​ង​អត្ត​សញ្ញា​ណ​ប័​ណ្ណ​ ​ព្រមទាំង​កាត​ការងារ​ដែល​ជនសង្ស័យ​យក​មក​រុះរើ​ ។ ​ភ្លាម​ៗ​នោះ​គាត់​ក៏​មក​ទាន់​​​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​យក​ទៅ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ដើម្បីធ្វើការ​​សួរនាំ​។

នៅពេលឃាត់សួរនាំ ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ​ខ្លួន​ធ្លាប់​បាន​លួច​តែ​ម្តង​នេះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ ​ជនសង្ស័យ​​ម្នាក់​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ