ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​ម្នាក់​ដែល​ឆ្លងCOVID-19​ពី​បុរស​ជប៉ុន ពិនិត្យ​៧​ដង វិជ្ជមាន ដដែល ប៉ុន្តែ​មេរោគ​មាន​តិច

4 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​អះអាង​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​បាន​ឆ្លង​មេរោគ​ពី​បុរស​ជនជាតិ​ជប៉ុនកន្លងទៅ ឥឡូវនេះ​ត្រូវ​បាន​ធ្វើតេស្ត…

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​អះអាង​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​បាន​ឆ្លង​មេរោគ​ពី​បុរស​ជនជាតិ​ជប៉ុនកន្លងទៅ ឥឡូវនេះ​ត្រូវ​បាន​ធ្វើតេស្ត ចំនួន​ ៧​ដង​ហើយ ជា​លទ្ធផល​បង្ហាញ​ថា មានផ្ទុកវីរុស ​ដដែល ប៉ុន្តែមានតិចទេ ។

លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សភាព​អ្នក​ផ្ទុក​កូ​វី​ដ​១៩ ចំនួន​២​នាក់ នៅ​ខេត្តសៀមរាប មាន​សុខភាព​ធម្មតា (​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បន្ទាប់​ពី​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី) ។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា «​ចំពោះ​ករណី​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៨​ឆ្នាំ ដែល​បាន​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន​កន្លង​ទៅ​នេះ គឺ​បាន​ធ្វើតេស្ត ចំនួន​៧​ដង​ហើយ ជា​លទ្ធផល​គឺ​នៅ​តែ ​វិជ្ជមាន​ មេរោគ​កូ​វី​ដ​១៩ ប៉ុន្តែ​មេរោគ​នៅ​មាន​ចំនួន​តិច​» ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប សង្ឃឹមថា នឹង​អវិជ្ជមាន​នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ។

គួរ​ជម្រាប​ថា បុរស​ជនជាតិ​ខ្មែរ​ដែល​មាន​អាយុ​៣៨​ឆ្នាំ​រូប​នេះ បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ពី​បុរស​ជនជាតិ​ជប៉ុន បន្ទាប់​ពី​លទ្ធផល​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​បញ្ជាក់​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី ០៧ មីនា ថា វិជ្ជមាន COVID-19 ។ បច្ចុប្បន្ន អ្នកជំងឺ​រូប​នេះ ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ដើម្បី​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ