ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​ម្នាក់​វិជ្ជមាន​កូ​វី​ដ​១៩​ឥឡូវនេះ​លទ្ធផល​អវិជ្ជមាន ​ខណៈ​អ្នកឆ្លងពីជប៉ុន​នៅ​វិជ្ជមាន

4 ឆ្នាំ មុន
  • សៀមរាប

សៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​អះអាង​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បន្ទាប់​ពី​ត្រឡប់​មក​ពី​ម៉ា​ឡេ​ស៊ី​វិញ​ឥឡូវនេះ​ត្រូវ​បាន​ធ្វើតេស្ត​លទ្ធផល​ឃើញ​ថា អវិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ នេះ​ហើយ ។…

សៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​អះអាង​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បន្ទាប់​ពី​ត្រឡប់​មក​ពី​ម៉ា​ឡេ​ស៊ី​វិញ​ឥឡូវនេះ​ត្រូវ​បាន​ធ្វើតេស្ត​លទ្ធផល​ឃើញ​ថា អវិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ នេះ​ហើយ ។

លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សភាព​អ្នក​ផ្ទុក​កូ​វី​ដ​១៩ ចំនួន​២​នាក់ នៅ​ខេត្តសៀមរាប​មាន​សុខភាព​ធម្មតា ។ លោក​បាន​បន្ត​ថា «​ចំពោះ​ករណី​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៨​ឆ្នាំ ដែល​បាន​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន​កន្លង​ទៅ​នេះ គឺ​បាន​ធ្វើតេស្ត​ចំនួន​៧​ដង​ហើយ​ជា​លទ្ធផល គឺ​នៅ​តែ​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ ប៉ុន្តែ​មេរោគ​នៅ​មាន​ចំនួន​តិច​» ។ លោក​វេជ្ជបណ្ឌិត​សង្ឃឹមថា នឹង​អវិជ្ជមាន​នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ខណៈ​បុរស ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បន្ទាប់​ពី​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ឥឡូវនេះ​ត្រូវ​បាន​ធ្វើតេស្ត​កុងត្រូល​លើក​ទី​១ លទ្ធផល​ឃើញ​ថា​អវិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ នេះ​ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា​នេះ ហើយនឹង​ធ្វើតេស្ត​កុងត្រូល​លើក​ទី​២​ទៀត​។

ប្រសិនបើ​តេស្ត​លើក​ទី​២ អវិជ្ជមាន​ទៀត​នោះ គឺ​មាន​ន័យ​ថា គាត់​បានជា​សះស្បើយ ពី​ជំងឺ​COVID-19​នេះ​ហើយ ។ គាត់​នឹង​អាច​ចាក​ចេញពី​មន្ទីរពេទ្យ ហើយ​បន្តការងារ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ខ្លួនឯង​បន្ត​ទៀត ។ ចំពោះ​ករណី​ពលករ​ខ្មែរ​ដែល ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ត្រួតពិនិត្យ​តាមដាន សុខភាព​របស់​ពួក​គាត់​យ៉ាង​យកចិត្តទុកដាក់ ហើយ​បើ​តាម​ប្រកាស របស់​រដ្ឋាភិបាល​គឺ​ត្រូវ​ឱ្យ​គាត់​រក្សា​នៅ​ក្នុងផ្ទះ​ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ​អ្នក​ណា​ចំនួន​១៤​ថ្ងៃ ។

លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ បន្ដ​ថា ចំពោះ​អ្នក​ដែល​ធ្លាប់​ពាក់ព័ន្ធ​ប៉ះពាល់ ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ និង​អ្នក​សង្ស័យ បាន​មក​ធ្វើតេស្ត រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន​១៧២​នាក់ ហើយ​ជា​លទ្ធផល​អ្នក​ទាំង​អស់នេះ​អវិជ្ជា​មាន​មេ រោគ​កូ​វី​ដ​១៩​ទាំងអស់​។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ខ្ពស់ ចូលរួម​សហការ​អនុវត្ត​វិធានការ​បង្ការ ការពារ ទប់ស្កាត់ ភ្ញាក់រលឹក​មក​រក​សេវា​ពិគ្រោះ​ជា មួយ​គ្រូពេទ្យ ក្នុង​ករណី​មានការ​សង្ស័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ