ឈ្នះ​ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី 44MP បី​គ្រឿង​​ភ្លាម​ៗ​ គ្រាន់តែ​ទស្សនាការ​ប្រគំ​តន្ត្រី OPPO Reno3 Ultra Night លើ​ហ្វេ​ស​ប៊ុ​ក OPPO ថ្ងៃស្អែក 24 មីនា


ថ្ងៃ​ទី 24 មីនា 2020 ស្អែក​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO នឹង​ដាក់​សម្ពោធ​ទូរស័ព្ទ​ស៊េរី​ថ្មី លើ​អន​ឡាញ​សម័យ​ឌី​ជី​ថ​ល​មុន​ដំបូង​គេ​បង្អស់ ជាមួយនឹង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​រាត្រី​លេច​ធ្លោ OPPO Reno3 Ultra Night ម៉ោង 7 យប់ និង​ការ​ផ្តល់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​អ្នកចូលរួម​ទស្សនា ។

សម្រាប់​អ្នក​ទស្សនា និង​ចូលរួម Comments លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO នឹង​មានឱកាស​ឈ្នះ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ ចំនួន 3 គ្រឿង និង​កាស​កាលី​ប​ឥត​ខ្សែ Enco W31​ចំនួន 10 រង្វាន់ ។ អាស្រ័យ​ហេតុនេះ សូមកុំ​ភ្លេច Like និង Follow ផេ​ក​ហ្វេ​ស​ប៊ុ​ក OPPO ត្រង់នេះ ៖ https://www.facebook.com/OPPOCAMBODIA/​?​epa=SEARCH_BOX

រួច​ដាក់ See First ដើម្បី​ទទួល​បាន​សារ​រំឭក​ចូលរួម​ទស្សនាការ​ទាំងអស់​គ្នា ។

ការ​វិល​ត្រឡប់​មក​វិញ​ជាមួយនឹង​រចនា​បទ​ថ្មី បច្ចេកវិទ្យា​ឈានមុខ និង​កាមេរ៉ា​ថតរូប​កម្រិត​អាជីព​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno3 ពិតជា​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ ។ វា​មាន​កាមេរ៉ា​មុខ​សម្រាប់​ថតរូប​វី​ដេ​អូ​ស៊ែ​ល​ហ្វី​សាហាវ​ទាំង​ថ្ងៃ ទាំង​យប់ ទំហំ​ធំ​មហិមា​រហូត​ដល់​ទៅ 44 មេ​ហ្គា​ភិ​ច​ស៊ែ​ល ជាមួយនឹង​មុខងារ Ultra Night Selfie ដូច្នេះ​អ្នក​ប្រើប្រាស់​នឹង​រីករាយ ថត​វី​ដេ​អូ ស៊ែ​ល​ហ្វី នៅ​ពេល​យប់ ។

ងាក​មក​ផ្នែក​ខាងក្រោយ​វិញ OPPO Reno3 បំពាក់​កាមេរ៉ា​ក្រោយ 4 គ្រាប់ ដែល​កាមេរ៉ា​ទី 1 មាន​ទំហំ 13MP មាន​កម្រិត f/2.4 ជា​ប្រភេទ Telephoto Lens សម្រាប់​ថត​ហ្សូ​ម ។ វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់​ការ​ថតរូប​បាន​កាន់តែ​ឆ្ងាយ ។ កាមេរ៉ា​ទី 2 មាន​ទំហំ 48MP ជា​កាមេរ៉ា​មេ​បំពាក់​នូវ​សិន​ស័​រ Sony IMX586 ដែល​មាន​សមត្ថភាព​ផ្តិត​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ គ្រប់ពេលវេលា​មិន​ថា ព្រឹក​ថ្ងៃ​យប់ ។

ជាមួយនឹង​បច្ចេកវិទ្យា​គណនា​ប្លង់​រូបភាព Ultra HDR និង Super-Resolution ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​រូបភាព​ទំហំ​រហូត​ដល់​ទៅ 108MP អាច​ថតរូប​មនុស្ស ហើយ​ពង្រីក​មើល​មុខ សក់ ភ្នែក​ច្បាស់​ក្រឡែត មិន​ព្រួយបារម្ភ​ខ្លាច​បែក​រូប ។ កាមេរ៉ា​ទី 3 មាន​ទំហំ 8MP សម្រាប់​ថត​ប្លង់​ទូលាយ​រហូត​ដល់​ទៅ 119 ដឺ​ក្រេ អាច​ថតរូប​មនុស្ស​ឃើញ​ជើង​ស្រ​ឡូ​ន ខ្ពស់​ស្អាត ថតរូប​ជួបជុំ​ក្រុម​គ្រួសារ​មិន​ចាំបាច់​ដើរ​ថយក្រោយ ទេសភាព​បាន​កាន់តែ​ទូលាយ​ស្អាត​ត្រជាក់​ភ្នែក និង​សម្រាប់​ថតរូប​ជិត​ៗ​បែប​ម៉ា​ក្រូ 3cm បាន​យ៉ាង​ល្អ​ស្អាត​កប់​ចិត្ត​តែ​ម្តង ។ កាមេរ៉ា​ទី 4 មាន​ទំហំ 2MP សម្រាប់​ជំនួយ​ដល់​ការ​ថតរូប​ស្ទីល​បុរាណ​បែប​ស​ខ្មៅ ។

ក្នុង​មុខងារ​កាមេរ៉ា OPPO ក៏​បន្ថែម​នូវ​មុខងារ​ពិសេស​ៗ​មួយ​ចំនួន​ដូច​ជា Ultra Dark Mode សម្រាប់​ជំនួយ​ដល់​ការ​ថត​នៅ​កន្លែង​ងងឹត​ខ្លាំង​អោយ​កាន់តែ​ច្បាស់​ស្អាត​, មុខងារ Video Bokeh សម្រាប់​កាត់​ព្រាល​ផ្ទៃ​ខាងក្រោយ​, ថត​វី​ដេ​អូ​កម្រិត 4K និង Ultra Steady Video 2.0 សម្រាប់​ជំនួយ​ដល់​ការ​ទប់​លំនឹង​វី​ដេ​អូ​កាន់តែ​ប្រសើរ ដែល​មុខងារ​ទាំង​អស់នេះ​សុទ្ធសឹងតែ​ជា​មុខងារ​ដែល​បំពាក់​លើ​ទូរស័ព្ទ​តម្លៃ​ខ្ពស់ ។ ទាំង​អស់នេះ​ក៏​ដោយសារ​តែ​ឈី​ប​វា​មាន NPU ដែល​ភ្ជាប់​បច្ចេកវិទ្យា AI ដ៏​ឆ្លាត​វៃ​ជួយ​គណនា និង​កាត់​បន្ថយ​គ្រាប់​ល្អិត​បាន​កាន់តែ​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ជា​រួម OPPO Reno3 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក ព្រោះ​មិន​ត្រឹមតែ​ជា​ស្តេច​ទូរស័ព្ទ​សម្រាប់​ស៊ែ​ល​ហ្វី​ស្អាត​សាហាវ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​កាមេរ៉ា​ក្រោយ​លំដាប់​កម្រិត​អាជីព​ថត​ច្បាស់​គ្រប់​ប៉ុស្តិ៍ និង​បំពាក់​នូវ​បច្ចេកវិទ្យា​សម្បូរ​បែប​ថែម​ទៀត ប្រសិនបើ​ចង់​ដឹង​ច្បាស់​សូមកុំ​ភ្លេច​តាមដាន​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO នៅ​ថ្ងៃស្អែក ទី​24 ខែមីនា ឆ្នាំ​2020 វេលា​ម៉ោង 7 យប់ ទាំងអស់​គ្នា ហើយ​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ធំ OPPO Reno3 អាច​ជា​រូប​អ្នក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ